ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថាមិនមែនគ្រប់អាហារនិងភេសជ្ជៈទាំងអស់សុទ្ធតែអាចទទួលទានបានគ្រប់ពេលដោយគ្មានបញ្ហាឡើយ! អ្នកប្រហែលជាធ្លាប់បានលឺអំពីការទទួលទានទឹកធម្មតា ឬទឹកក្រូចឆ្មារក្ដៅឧណ្ហៗនៅពេលព្រឹកបន្ទាប់ពីភ្ញាក់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរនិងជួយឱ្យស្រកទម្ងន់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាក៏នៅមានអាហារមួយចំនួនដែលមិនត្រូវបានណែនាំឱ្យទទួលទាននៅពេលពោះទទេរដើម្បីជៀសវាងបញ្ហាសុខភាព។ ថាតើមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖
១. ផ្លែចេក
អ្នកមិនគួរទទួលទានចេកនៅពេលព្រឹកទាំងមិនទាន់ញ៊ាំអ្វីផ្សេងឡើយ ក៏ព្រោះវាអាចកាត់បន្ថយកម្រិតនៃថាមពលរាងកាយឆាប់រហ័ស។ លើសពីនេះទៅទៀតការទទួលទានផ្លែចេកនៅពេលពោះទទេរអាចបណ្ដាលអោយរាគចំពោះអ្នកមានបញ្ហារលាកពោះវៀន។
២. ប៉េងប៉ោះ
ការទទួលទានប៉េងប៉ោះនៅពេលពោះទទេរអាចបង្កបញ្ហាពិបាករំលាយអាហារនិងបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ នេះក៏ព្រោះតែប៉េងប៉ោះមានផ្ទុកជាតិអាស៊ីត ហើយអាចរំញោចការផលិតអាស៊ីតក្រពះច្រើនលើស។
៣. បន្លែបៃតងឆៅ
ពិតណាស់បន្លែបៃតងមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលល្អសម្រាប់សុខភាព ប៉ុន្តែប្រសិនបើទទួលទាននៅពេលពោះទទេរវាអាចបង្កបញ្ហាហើមពោះនិងឈឺពោះ ជាពិសេសចំពោះអ្នកដែលមានបញ្ហាពិបាករំលាយអាហារ។
៤. អាហារហឹរ
ចៀសវាងការទទួលទានអាហារហឹរនៅពេលពោះទទេរ ក៏ព្រោះវាអាចបង្កប្រតិកម្មជាមួយអាស៊ីតធម្មជាតិក្នុងក្រពះ។ ជាលទ្ធផលបណ្ដាលឱ្យឈឺរមួលក្នុងពោះ ឬអាចបង្កការរលាកក្នុងស្រទាប់នៃពោះ។
៥. ផ្លែឈើមានរសជាតិជូរ ឬផ្ទុកជាតិអាស៊ីតខ្ពស់
ជាតិអាស៊ីតនៃផ្លែឈើទាំងនេះអាចបង្កការរលាកស្រទាប់ក្រពះបណ្ដាលឱ្យមានអាការៈឈឺចាប់។
៦. យ៉ាអួរ
អ្នកមិនគួរទទួលទានយ៉ាអួរពេលពោះទទេរឡើយ! នេះក៏ព្រោះតែអាស៊ីតក្រពះនឹងសម្លាប់បាក់តេរីដែលមានប្រយោជន៍ក្នុងយ៉ាអួរ៕