ថាតើនរណាទៅមិនចង់បានរាងស្លីមស្អាតនោះ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងសុទ្ធតែចង់បានរូបរាងស្រស់ស្អាតក្បាលពោះរាបស្មើ ប៉ុន្តែមិនដឹងថាគួរកម្ចាត់ខ្លាញ់ក្បាលពោះតាមរបៀបណាមែនទេ? ងាយណាស់! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ជួយសម្រកក្បាលពោះបានយ៉ាងឆាប់រហ័ស ៖

១. ទឹកជាមួយខ្ទឹមស

អ្វីដែលត្រូវធ្វើ គឺគ្រាន់តែហាន់ខ្ទឹមស ២កំពឹសជាបន្ទះៗ។ រងចាំសម្រាប់រយៈពេល ១០ នាទី សឹមលាយវាជាមួយទឹកបរិមាណ ៥០០ មីលីលីត្រ។ បន្ទាប់មករងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ២ ម៉ោងទៀត សឹមទទួលទាន។

២. ទឹកជាមួយផ្លែប៉ោមនិងឈើអែម

ហាន់ផ្លែប៉ោម ២ផ្លែជាបន្ទះៗ រួមជាមួយសំបកឈើអែមចំនួន ២ ដាក់ចូលក្នុងទឹកមួយថូ។ បន្ទាប់មកយកទៅដាក់ក្នុងទូទឹកកកសម្រាប់រយៈពេល ១ម៉ោង សឹមទទួលទាន។

៣. ត្រសក់

ហាន់ត្រសក់ ១ផ្លែ ជាបន្ទះៗ បន្ទាប់មកយកទៅដាក់ឱ្យកក រួចសឹមបន្ថែមចូលក្នុងទឹកមុននឹងទទួលទានពេលស្រេក។ អ្នកក៏អាចបន្ថែមក្រូចឆ្មារ និងជីអង្កាមចូលដើម្បីបង្កើនរសជាតិផងដែរ។

៤. ទឹកជាមួយម្រេចខ្មៅ

ម្រេចខ្មៅម៉ដ្ឋ កន្លះស្លាបព្រាបាយ, ខ្ញីកិនម៉ដ្ឋ ១ ស្លាបព្រាបាយ, ទឹកឃ្មុំ ១ស្លាបព្រាបាយ, ក្រូចឆ្មារ ១ផ្លែ និងទឹក ២កែវ។ លាយម្រេចនិងខ្ញីចូលគ្នា បន្ទាប់មកចាក់ចូលក្នុងទឹកឃ្មុំ រួចកូរឱ្យសព្វ។ ដាំទឹកឱ្យពុះ រួចចាក់ចូលកែវ។ បន្ទាប់មកបន្ថែមល្បាយដែលលាយរួច ១ ស្លាបព្រាបាយចូលទឹក ១កែវ។ បន្ថែមទឹកក្រូចឆ្មារស្រស់ចូលតាមចំណង់ចំណូលចិត្ត។ កុំចាំរហូតដល់ត្រជាក់ ចូរទទួលទានឱ្យទាន់ក្ដៅឧណ្ហៗ។

៥. ទឹកជាមួយជីអង្កាម ក្រូចឆ្មារ ខ្ញី និងត្រសក់

អ្វីដែលអ្នកត្រូវការ គឺ ជីអង្កាម ១០ ស្លឹក, ក្រូចឆ្មារ ៤ ផ្លែ, ខ្ញី ១ មើម, ត្រសក់ទំហំល្មម ១ ផ្លែ និងទឹកឆ្អិន ១ លីត្រ។

អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវលាងសម្អាតគ្រឿងផ្សំទាំងអស់ឱ្យស្អាត សឹមចាប់ផ្ដើមហាន់ត្រសក់, ខ្ញី និងក្រូចឆ្មារជាចំណិតស្ដើងៗ ហើយកុំភ្លេចយកគ្រាប់ក្រូចចេញ។ ដាក់គ្រឿងផ្សំទាំងអស់ក្នុងម៉ាស៊ីនកិនក្រឡុក រួចបន្ថែមទឹកចូល និងកិនក្រឡុកសម្រាប់រយៈពេលប្រមាណ ២ វិនាទី ឬរហូតដល់ម៉ដ្ឋ។ បន្ទាប់មកចាក់ល្បាយភេសជ្ជៈនេះក្នុងដបបិតជិត ហើយរក្សាទុកក្នុងទូរទឹកកកសម្រាប់រយៈពេល ៦ ម៉ោងសិន សឹមយកមកទទួលទានជាប្រចាំ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង