ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអ្វីដែលអ្នកម្តាយគួរតែប្រយ័ត្នពេលដែលយកកូនទៅហាលថ្ងៃ ទើបមិនគ្រោះថ្នាក់ ហើយអាចទទួលបានសុខភាពល្អ។ តើមានអ្វីខ្លះទៅ?

ពេលដែលកូនមានអាយុក្រោមមួយខែ អ្នកម្តាយមិនគួរឲ្យកូនហាលថ្ងៃដោយបាំងនូវផ្ទាំងកញ្ចក់នោះទេ ព្រោះនៅពេលដែលមានកញ្ចក់បាំង នឹងអាចកាត់បន្ថយពន្លឺព្រះអាទិត្យចំនួន៥០% ដោយកូនមិនអាចទទួលបានគ្រប់គ្រាន់ឡើយ។ លុះពេលដែលកូនបានមួយខែ អ្នកម្តាយអាចយកកូនទៅហាលថ្ងៃក្នុងពេលព្រឹក នៅកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធ និងមានរុក្ខជាតិបៃតង។ ជាពិសេស ក្នុងពេលដែលដាក់កូនហាលថ្ងៃ មិនគួរឲ្យកូនពាក់មួកនោះទេ ដោយគួរតែឲ្យស្បែកកូនត្រូវពន្លឺថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ កន្លែងដែលសំខាន់ជាងគេ គឺដៃ ជើង និងខ្នង ព្រោះអាចធ្វើឲ្យឆ្អឹងកូនរឹងមាំ ថែមទាំងធ្វើឲ្យកូនរំលាយអាហារបានល្អ។ ប៉ុន្តែមិនគួរឲ្យពន្លឺថ្ងៃចាំងត្រូវភ្នែក និងមុខនោះទេ។ ការហាលថ្ងៃនេះគួរតែស្ថិតក្នុងចន្លោះកន្លះម៉ោង មិនគួរឲ្យលើសនឹងទេ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង