ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អាហារដែលមានបន្លែច្រើនអាចជួយការពារពីជំងឺរលាកលំពែងស្រួចស្រាវបាន។
លំពែងគឺជាសរីរៈមួយដែលស្ថិតនៅពីក្រោយក្រពះ, វាបញ្ចេញអង់ស៊ីមសម្រាប់រំលាយអាហារ។ ជំងឺរលាកលំពែងស្រួចស្រាលគឺជាជំងឺមួយគំរាមកំហែងដល់ជីវិតដែលកើតមាននៅពេលដែលអង់ស៊ីមទាំងនោះចាប់ផ្តើមកម្ចេចកោសិកាលំពែងខ្លួនវា។
អ្នកស្រាវជ្រាវដែលនៅឯវិទ្យាស្ថាន Karolinska ក្នុងទីក្រុង Stockholm ក្នុងប្រទេសស៊ុយអែត បានពិនិត្យលើមនុស្សពេញវ័យជនជាតិស៊ុយអែត ៨០.០០០នាក់ក្នុងរយៈពេល១១ឆ្នាំបន្ទាប់ពួកគេបានឆ្លើយសំណួរអំពីចំណីអាហាររបស់ពួកគេក្នុងឆ្នាំ១៩៩៧។ គោលដៅនៃការស្រាវជ្រាវគឺបង្កើនការយល់ដឹងអោយកាន់តែប្រសើរនៃការផ្សារភ្ជាប់គ្នារវាងកម្រិតនៃការប្រឆាំងអុកស៊ីតកម្មដែលត្រូវបានប៉ះពាល់ដោយសារអាហារ, និងការកើនឡើងហានិភ័យនៃជំងឺរលាកលំពែងស្រួចស្រាវ។
ជាង១១ឆ្នាំ, អ្នកចូលរួម៣២០នាក់បានវិវត្តទៅជាករណីនៃជំងឺរលាកលំពែងស្រួចស្រាវដែលមិនត្រូវបានផ្សារភ្ជាប់ទៅនឹងគ្រួសក្នុងថង់ទឹកប្រមាត់ ដែលជាមូលហេតុទូទៅនៃជំងឺនេះ។ ជាមធ្យម, ពួកគេបានញ៉ាំបន្លែ ២,៥ឈុតក្នុងមួយថ្ងៃ និងផ្លែឈើ២ឈុតក្នុងមួយថ្ងៃ។
អ្នកស្រាវជ្រាវបានរកឃើញថា ហានិភ័យនៃជំងឺរលាកលំពែងស្រួចស្រាវហាក់ដូចជាមិនមានអ្វីដែលទាក់ទងនឹងផ្លែឈើដែលមនុស្សបានញ៉ាំនោះទេ។ វីកទ័រ អូស្កាសាន់(Viktor Oskarsson) និងមិត្តរួមការងាររបស់គាត់បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ, បន្លែបានស្តែងចេញជាកត្តាសំខាន់។
បន្ទាប់ពីបានមើលលើស្ថិតិចំពោះកត្តាដទៃទៀតផ្សេងទៀត, អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលបានញ៉ាំបន្លែច្រើនជាង៤ឈុតក្នុងមួយថ្ងៃគឺហាក់ដូចជាមិនសូវវិវត្តទៅជាជំងឺរលាកលំពែងស្រួចស្រាវ៤៤%ជាងអ្នកដលបានញ៉ាំវាតិចជាងមួយដងក្នុងមួយថ្ងៃ។
ការស្រាវជ្រាវបានចង្អុលបង្ហាញថា មនុស្សលើសទម្ងន់ និងអ្នកដែលផឹកស្រាច្រើនជាង១កំប៉ុងក្នុងមួយថ្ងៃបានលេចឡើងជាការទទួលបានប្រយោជន៍វិជ្ជមានពីការញ៉ាំបន្លែច្រើន។