ការស្រាវជ្រាវថ្មីមួយបាននិយាយថា សុខភាពនៃសាច់ដុំ និងឆ្អឹងត្រូវបានផ្សារភ្ជាប់គ្នានៅក្នុងផ្នែកមួយចំនួននៅក្នុងខ្លួនហើយវាមានការខុសប្លែកគ្នារវាងស្ត្រី និងបុរស។
ការស្រាវជ្រាវគួរតែត្រូវបានប្រើប្រាស់ដើម្បីអោយអាចកំណត់មនុស្សដែលមានហានិភ័យខ្ពស់នៃការបាក់ឆ្អឹងនៅពេលដែលពួកគេកាន់តែចាស់។នេះដោយយោងតាមអ្នកស្រាវជ្រាវដែលមកពី Mayo Clinic។
ការវិភាគពីស្ត្រី២៧២នាក់ និងបុរស៣១៧នាក់, ដែលមានអាយុពី២០ ទៅ៩៧ឆ្នាំ ដែលបានស្រាវជ្រាវមើលសុខភាពឆ្អឹងរកឃើញថា ទំហំសាច់ដុំត្រូវបានផ្សារភ្ជាប់គ្នាជាមួយនឹងភាពរឹងមាំនៃឆ្អឹង។
ចំពោះស្ត្រី, ទំហំសាច់ដុំត្រូវបានផ្សារភ្ជាប់គ្នាយ៉ាងខ្លាំងទៅនឹងសុខភាពនៃឆ្អឹងនៅតំបន់មួយចំនួនដូចជាត្រគាក, ឆ្អឹងខ្នងផ្នែកខាងក្រោម និងឆ្អឹងស្មងជើង។ ទំហំសាច់ដុំក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសុខភាពឆ្អឹងត្រង់ឆ្អឹងដើមដៃរបស់ស្ត្រីដែលជាហានិភ័យខ្ពស់នៃការបាក់ក្រោយពីអស់រដូវ។
អ្នកស្រាវជ្រាវក៏បានរកឃើញដែរថា កម្រិតនៃប្រូតេអ៊ីនដែលត្រូវបានគេហៅថា IGFBP-2 ដែលមាននៅក្នុងសរសៃឈាមខ្ពស់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះទំហំសាច់ដុំគ្រប់ទាំងអស់ចំពោះទាំងបុរស និងស្ត្រី។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុង Journal of Bone & Mineral Research។