ឪពុកម្តាយដើរតួសំខាន់ចំពោះថាតើកូនរបស់ពួកគេមានសកម្មភាពខ្លាំង ឬមិនមានសកម្មភាពសោះ, នេះដោយយោងតាមការស្រាវជ្រាវថ្មី២។
ក្នុងការស្រាវជ្រាវមួយ, អ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Oregon State បានមើលទៅលើគ្រួសារ២០០ដែលមានកូនពីអាយុ២ឆ្នាំ ដល់៤ឆ្នាំដើម្បីកំណត់ថាតើរបៀបនៃការយកចិត្តទុកដាក់របស់ឪពុកម្តាយជះឥទ្ធិពលទៅលើកម្រិតនៃការសកម្មរបស់កូនយ៉ាងដូចម្តេច។
គ្រប់កុមារទាំងអស់បានចំណាយពេល៤ទៅ៥ម៉ោងក្នុងការអង្គុយអំឡុងពេលថ្ងៃ ប៉ុន្តែកូនដែលឪពុកម្តាយមិនសូវយកចិត្តទុកដាក់បានចំណាយពេល៣០នាទីបន្ថែមក្នុងមួយថ្ងៃក្នុងការមើលទូរទស្សន៍, លេងហ្គេម ឬធ្វើអ្វីផ្សេងទៀត។
ដេវីដ ឆារី(David Schary) បាននិយាយថា មួយម៉ោង៣០នាទីក្នុងមួយថ្ងៃៗមិនអាចមានច្រើននោះទេ, ប៉ុន្តែគាត់បានបន្ថែមថា បើការធ្វើរបៀបនេះលើសពីមួយសប្តាហ៍, ពីមួយសប្តាហ៍ទៅមួយខែ បន្ទាប់មកពីមួយខែទៅមួយឆ្នាំ នោះអ្នកមានការប៉ះពាល់ធំ។ កុមារម្នាក់អាចត្រូវមានយ៉ាងតិច៤ម៉ោងមានសកម្មភាពរៀងរាល់សប្តាហ៍។
ឆារីក៏បានអោយមើលទៅលើគ្រប់កុមារទាំងអស់ដែលកំពុងអង្គុយជាច្រើនម៉ោងក្នុងមួយសប្តាហ៍។
ឆារីបាននិយាយថា បើមើលទៅលើរបៀបនៃការយកចិត្តទុកដាក់របស់ឪពុកម្តាយ, យើងបានមើលឃើញគ្រប់ទីកន្លែងពីការចំណាយពេល៤ទៅ៥ម៉ោងក្នុងមួយថ្ងៃសម្រាប់ភាពមិនធ្វើការងារអ្វីសោះ។ នេះគឺម៉ោងដែលត្រូវមានសកម្មភាពដែលមិនមែនជាម៉ោងដែលត្រូវសម្រាក ឬញ៉ាំនោះទេ។
ចំពោះការស្រាវជ្រាវទី២, ឆារី និងមិត្តរួមការងាររបស់គាត់បានមើលទៅលើគ្រួសារដដែល និងបានរកឃើញថា ការធ្វើលំហាត់ប្រាណមិនមែនជាការកើតមានទូទៅនោះទេក្នុងចំណោមកុមារដែលឪពុកម្តាយបានលេងជាមួយពួកគេនោះ។ ប៉ុន្តែកម្រិតនានានៃការជម្រុញរបស់ឪពុកម្តាយ សូម្បីតែការមើលការលេងរបស់ពួកគេ ឬនាំពួកគេទៅធ្វើលំហាត់ប្រាណ ក៏មានឥទ្ធិពលវិជ្ជមានផងដែរ។
ឆារីបាននិយាយថា នៅពេលដែលកុមារក្មេងពេក, ការលេងគឺជារឿងសំខាន់ដែលពួកគេត្រូវធ្វើអំឡុងពេលការមិនគេងរបស់ពួកគេ ដូចនេះការគាំទ្រពីឪពុកម្តាយ និងការលើកទឹកចិត្តគឺជារឿងសំខាន់។ ដូចនេះ យើងឃើញកុមារដែលជិតចូលរៀននឹងមិនទៅក្រៅ និងអង្គុយច្រើនខណៈពេលដែលកំពុលលេងទូរស័ព្ទដៃ ឬមើលទូរទស្សន៍, យើងត្រូវការជួយឪពុកម្តាយដើម្បីអោយមានប្រតិកម្មទៅលើអាកប្បកិរិយានេះ។