ការគេងអាចនឹងមិនសូវទទួលបានគ្រប់គ្រាន់ឡើងចំពោះស្រ្តីភាគច្រើនដែលមានផ្ទៃពោះ ដោយសារតែហេតុផលជាច្រើន។ ដើម្បីទប់ស្កាត់ ឬជួយដល់ការគេងក្នុងពេលមានផ្ទៃពោះកាន់តែល្អ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖

  • ចូរធ្វើការបន្ធូរអារម្មណ៍តាមរយៈការងូតទឹកក្តៅ ឲ្យប្តីម៉ាស្សា ឬអ្នកអាចសរសេរកំណត់ហេតុណាមួយដើម្បីជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាលចំពោះកូនក្នុងផ្ទៃ
  • ចូរចៀសវាងការញ៉ាំអាហារច្រើនៗ ហិរ និងអាហារសម្បូរខ្លាញ់នៅម៉ោងគេង
  • ចូរញ៉ាំទឹកឲ្យបានច្រើន ប៉ុន្តែចូរញ៉ាំឲ្យបានលឿនបន្តិច និងកាត់បន្ថយការញ៉ាំទឹកវិញនៅពេលជិតចូលគេង
  • ចូរគេងមានខ្នើយបន្ថែមច្រើនដើម្បីសម្រួលដល់ការគេង។ ចូរគេងមកចំហៀងខាងឆ្វេងដើម្បីជួយឲ្យការគេងកាន់តែមានផាសុកភាព៕

មតិរបស់អ្នក

Please enter your comment!
Please enter your name here