ការក្អកញឹកញាប់គឺជាសញ្ញានៃការមានជំងឺណាមួយក្នុងខ្លួន អាឡែហ្ស៊ី ឬការប៉ះពាល់នឹងសារធាតុដែលធ្វើឲ្យរលាកដល់សួត។ ខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចធ្វើបានដើម្បីបន្ថយការក្អក៖
- ឈប់ជក់បារី។ រឿងនេះគ្រូពេទ្យអាចជួយអ្នកស្វែងរកមធ្យោបាយដែលស្រួលៗក្នុងការផ្តាច់បារី
- ចូរស្វែងយល់ថា សារធាតុអ្វីដែលធ្វើឲ្យអ្នកក្អក។ ចូរចៀសវាងសារធាតុបង្កអាឡែហ្ស៊ីញឹកញាប់ដូចជា ផ្សែងបារី ផ្សិត លម្អងផ្កា ឬធូលីដីជាដើម
- ចូរញ៉ាំតែអាហារផ្តល់សុខភាព ហាត់ប្រាណឲ្យបានច្រើន និងសម្រាកគ្រប់គ្រាន់៕