ពាក្យថាស៊ាំនឹងថ្នាំផ្សះ ចង់សម្តៅទៅលើ បាក់តេរីដែលមានក្នុងខ្លួនគឺលែងសម្លាប់បាន តាមរយៈការប្រើថ្នាំផ្សះដែលធ្លាប់តែប្រើប្រាស់កាលពីមុនទៀតហើយ។ អ្នកជំនាញជាច្រើនបាននិយាយថា រឿងនេះគួរតែបន្ទោសទៅលើការប្រើប្រាស់ថ្នាំផ្សះមិនបានត្រឹមត្រូវ។ ខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចធ្វើបានដើម្បីកុំឲ្យស៊ាំនឹងថ្នាំផ្សះបាន៖
- ចូរប្រើតែថ្នាំផ្សះដែលចេញដោយវេជ្ជបញ្ជាប៉ុណ្ណោះ
- ចូរបញ្ចប់ការប្រើប្រាស់ថ្នាំផ្សះទាំងអស់ដែលគ្រូពេទ្យចេញឲ្យប្រើ។ ការដែលឈប់ប្រើលឿនពេក អាចធ្វើឲ្យបាក់តេរីបន្តរស់នៅទៀតបាន
- មិនត្រូវសន្សំថ្នាំផ្សះទុកដើម្បីប្រើប្រាស់នៅថ្ងៃក្រោយទៀតទេ ហើយក៏មិនត្រូវឲ្យថ្នាំនេះទៅអ្នកផ្សេងប្រើបន្តទៀតដែរ
- ដើម្បីជួយបន្ថយការប្រឈមនឹងការបង្ករោគតាំងពីដំបូង យកល្អគួរតែឧស្សាហ៍លាងសម្អាតដៃ ចាក់វ៉ាក់សាំង និងបន្ថយការប៉ះពាល់នឹងអ្នកជំងឺ៕