យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនាថ្ងៃទី២១ ខែកុម្ភៈនេះ បានឱ្យដឹងថា នៅថ្ងៃស្អែកនេះ គឺថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច ពេទ្យ បុគ្គលិក និងមន្ដ្រីសុខាភិបាលទាំងអស់ ព្រមទាំងកងកម្លាំងនគរបាលជាតិ នៅរាជធានី-ខេត្ត ចំនួន១០ អាចមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ។
ក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកដល់អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១(ដូសទី១) រួចហើយ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងដដែលនេះជាលើកទី (ដូសទី២) ក្នុងរយៈពេលពី១៤ ថ្ងៃទៅ២៨ថ្ងៃ (មិនឱ្យលើស២៨ថ្ងៃ) រាប់បន្ទាប់ពីថ្ងៃចាក់លើកទី១ កុំបីអាក់ខានឡើយ។
សម្រាប់ទីតាំងទាំង១០ ដែលនឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាមនេះ សូមមើលនៅក្នុងសេចក្តីជូនដំណឹងខាងក្រោម៖

