តើអ្នកកំពុងតែពិបាកក្នុងការបន្ទោបង់ទេ? បើសិនជាចឹងមែន អ្នកប្រហែលជាអាចទល់លាមកហើយ។ ថ្វីបើការកង្វះលំហាត់ប្រាណ ការប្រើថ្នាំ និងកត្តាផ្សេងៗទៀតអាចធ្វើឲ្យកើតការទល់លាមកក៏ដោយ តែអ្នកអាចព្យាបាលវាបានតាមរយៈការផ្លាស់ប្តូររបបអាហារ។ ទឹកផ្លែឈើដ៏ល្អបំផុតក្នុងការកែរោគទល់លាមកគួរតែជាទឹកផ្លែឈើផ្ទុកទៅដោយសារធាតុ Sorbitol និងជាតិសរសៃ។ 

ការទល់លាមកត្រូវបានគេឲ្យនិយមន័យថា ជាការបន្ទោបង់តិចជាង ៣ដងក្នុងមួយមួយសប្តាហ៍។ ទោះបីជាអ្នកទៅបន្ទប់ទឹកទៀងទាត់ក៏ដោយ តែលាមកដែលចេញមករឹងខ្លាំង ឬពិបាកជុះ វាសុទ្ធតែជាសញ្ញានៃជំងឺទល់លាមកទាំងអស់។ 

ទឹកផ្លែប៉ោមអាចផ្តល់ជាសារធាតុបន្ទន់លាមកយ៉ាងល្អបំផុត។ វាច្រើនតែត្រូវបានគេណែនាំឲ្យប្រើលើក្មេងៗដែលទល់លាមក។ ក្មេងដែលទល់លាមក ច្រើនតែទទួលទានអាហារដែលមានសារធាតុ Fractuose ឬជាតិស្ករច្រើនជាង សារធាតុ Sorbitol។ ហេតុដូច្នេះហើយវានឹងធ្វើឲ្យលាមកទៅជារឹងខ្លាំង ហើយមិនមានផាសុកភាពក្នុងពោះដែរ។ 

ទឹកផ្លែប៉ោម ត្រូវបានគេរកឃើញថា មានសារធាតុ Sorbitol ច្រើនដែលអាចជួយសម្រួលដល់ការទល់លាមកកាន់តែល្អ។ ក្រៅពីនេះជាតិសរសៃដែលទឹកផ្លែប៉ោមផ្តល់ឲ្យគឺគ្រប់គ្រាន់នឹងជួយឲ្យលាមកទន់វិញដែរ៕