ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ចំពោះ​បុរស​, ការរីក​ទំហំ​ចង្កេះ​អាច​មានន័យថា មាន​បញ្ហា​នៃ​ជីវិត លើ​គ្រែ របស់​ពួកគេ​។​
អ្នកស្រាវជ្រាវ​ដែល​មកពី​មន្ទីរពេទ្យ New York-Presbyterian ក្នុង​ទីក្រុង​ញូវយ៉ក​បាន​និយាយថា បុរស​ធាត់​មិន ត្រឹម​តែ​កើនឡើង​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​ជំងឺ​មេ​តា​ប៉ូលីស​ប៉ុណ្ណោះ​ទេ​, ប៉ុន្តែ​ពួកគេ​ក៏​អាច​ជម្រុញ​អោយមាន​ភាព​មិន​ធម្មតា​នៃ​មុខងារ​ផ្លូវភេទ និង​បញ្ហា​នៃ​ការបង្ហូរ​នោម​ជា​ញឹកញាប់​។​

វេជ្ជបណ្ឌិត ស្តេ​វិន កា​ផ្លេន​(Steven Kaplan) ជា​សាស្ត្រាចារ្យ​ផ្នែក​ជំងឺ​បង្ហូរទឹក​ម៉ូ​ត្រ​បាន​និយាយថា ការស្រាវជ្រាវ​បាន​បង្ហាញថា បុរស​ដែល​ធាត់​ប៉ះពាល់​ទៅលើ​សុខភាព​របស់​ពួកគេ​។​

គាត់​បាន​និយាយថា ការស្រាវជ្រាវ​បាន​បង្ហាញ​ពី​ចំណុច​សំខាន់​ថា យើង​ត្រូវតែ​គិត​អំពី​ខ្លួន​ក្នុង​មធ្យោបាយ​អោយ​បាន​គ្រប់​ជ្រុងជ្រោយ​។ អ្វី​ដែល​យើង​ញ៉ាំ​អាច​ផ្តល់​ផលវិបាក​ទៅ​ខ្លួន​របស់​យើង​។ បញ្ហា​នៃ​គុណភាព​នៃ​ជីវិត ដូចជា​សុខភាព​ផ្លូវភេទ និង​សុខភាព​ដទៃទៀត​, អាច​ត្រូវបាន​ប៉ះពាល់​។​
អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​មើល​ទៅលើ​បុរស​ជាង​៤០០​នាក់​ដែល​មាន​រោគសញ្ញា​នៃ​ផ្នែក​បង្ហូរទឹក​ម៉ូ​ត្រ​ផ្នែក​ខាងក្រោម​ដែល​រួមមាន ការ​នោម​ជា​ញឹកញាប់​អំឡុង​ពេល​ថ្ងៃ និង​យប់​ជាដើម​។ បុរស​ទាំង​នោះ​គឺ​ស្ថិត​នៅ​អាយុ​ពី​៤០​ឆ្នាំ ទៅ​៩១​ឆ្នាំ​។ ចំពោះ​បុរស​ទាំង​នោះ​, ៣៧,៥%​មាន​ទំហំ​ចង្កេះ​តូច​ជាង​៩១៤​មី​លី​ម៉ែត្រ​, ប្រហែល​១/៣​មាន​ទំហំ​ចង្កេះ​ចន្លោះ​ពី​៩១៤​មី​លី​ម៉ែត្រ​ទៅ​១០១៦​មី​លី​ម៉ែត្រ និង​២៩%​មាន​ទំហំ​ចង្កេះ​ធំ​ជាង​១០១៦​មី​លី​ម៉ែត្រ​។​

ការស្រាវជ្រាវ​បាន​លើកឡើង​ថា ភាពធាត់​ក៏បាន​ប៉ះពាល់​ដល់​សុខភាព​ផ្លូវភេទ​របស់​បុរស​ផងដែរ​។ បន្ទាប់ពី​បាន​ស្ទង់​មតិ​លើ​បុរស​ទាំង​នោះ​, អ្នកស្រាវជ្រាវ​បាន​រកឃើញថា ប្រហែល​៣/៤​នៃ​អ្នក​ទាំងនោះ​ដែល​មាន​ទំហំ​ធំ​បំផុត​មាន​បញ្ហា​នៃ​ការ​មិន​ឡើង​រឹង​នៃ​លិង្គ និង​៦៥%​មាន​បញ្ហា​នៃ​ការបញ្ចេញ​ទឹកកាម​។​

ប៉ុន្តែ​នៅពេលដែល​ភាពធាត់​បាន​ថយចុះ​, បញ្ហា​នៃ​ផ្លូវភេទ​មាន​ភាពប្រសើរឡើង​។ អ្នកស្រាវជ្រាវ​បាន​សម្គាល់​ឃើញថា ភាព​មិន​ឡើង​រឹង​នៃ​លិង្គ​ត្រូវបាន​គេ​បង្ហាញ​ថា មាន​ប្រហែលជា​ពាក់កណ្តាល​ចំពោះ​បុរស​ដែល​មាន​ទំហំ​ចង្កេះ​ពី​៩១៤​មី​លី​ម៉ែត្រ ១០១៤​មី​លី​ម៉ែត្រ ហើយ​ប្រហែលជា​៤០%​នៃ​បុរស​នៅក្នុង​ក្រុម​នេះ​មាន​បញ្ហា​នៃ​ការបញ្ចេញ​ទឹកកាម​។​

ការស្ទង់មតិ​បានចង្អុលបង្ហាញ​ថា ចំពោះ​បុរស​ដែល​មាន​ទំហំ​តូច​បំផុត​, ៣២%​បាន​ប្រាប់ថា​មាន​បញ្ហា​នៃ​ការ​មិន​ឡើង​រឹង​នៃ​លិង្គ និង​២១%​មាន​បញ្ហា​ក្នុង​ការបញ្ចេញ​ទឹកកាម​។​

ការស្រាវជ្រាវ​បាន​បង្ហាញថា បុរស​ដែល​មាន​ទំហំ​ចង្កេះ​ធំ​ត្រូវ​បាន​បង្ហាញឡើង​ជាការ​នោម​ញឹកញាប់​។ បុរស​៤​នាក់​ក្នុងចំនោម​១០​នាក់​ដែល​មាន​ទំហំ​ចង្កេះ​ធំ​បំផុត​បាន​នោម​លើសពី​៨​ដង​ក្នុង​មួយ​យប់​។​

ទោះបីជា​អ្នក​ស្រាវជ្រាវ​មិន​ប្រាកដ​អំពី​ថា​ហេតុអ្វី​បាន​ជា​ការ​ធាត់​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​បញ្ហា​ផ្លូវភេទ និង​បញ្ហា​នៃ​ប្រព័ន្ធ​បង្ហូរទឹក​ម៉ូ​ត្រ​ក៏ដោយ​, ប៉ុន្តែ​ពួកគេ​បានបង្ហាញ​ថា ការប្តូ​រលំ​ហូរឈាម​នៅក្នុង​តំបន់​អាង​ត្រគាក​អាច​ជា​កត្តា​មួយ​ដែរ​។ ពួកគេ​បាន​និយាយថា ការប្រែប្រួល​កម្រិត​នៃ​អរ​ម៉ូ​ន​ដែល​ត្រូវ​បាន​បង្កឡើង​ដោយ​ភាពធាត់​នោះ​អាច​ដើរតួ​សំខាន់​ផងដែរ​។​

កា​ផ្លេន​បាន​សរុបថា ឥឡូវ​យើង​បាន​យល់ថា​ការ​ធាត់​អាច​ប៉ះពាល់​ដល់​សុខភាព​បុរស​យ៉ាងណា ហើយ​មធ្យោបាយ​សាមញ្ញ​ដើម្បី​ស្គាល់​ថា​តើ​បុរស​ណា​មួយ​ដែល​អាច​ត្រូវ​បាន​ប៉ះពាល់​នៅ​ក្នុង​មធ្យោបាយ​ទាំងនោះ​។ នេះ​បន្ថែម​លើ​ភាពចាំបាច់​ដើម្បី​ណែនាំ​ថា​បុរស​គួរតែ​រក្សា​ទម្ងន់​អោយ​នៅ​ល្អ​។​
អ្នកស្រាវជ្រាវ​បាន​បន្ថែមថា ការថយចុះ​ទម្ងន់​អាច​ផ្តល់​ភាពប្រសើរ​ឡើង​ដល់​បុរស​ចំពោះ​សុខភាព​ផ្លូវភេទ និង​បញ្ហា​នៃ​ប្រព័ន្ធ​បង្ហូរទឹក​ម៉ូ​ត្រ​។ ពួកគេ​បាន​សម្គាល់​ឃើញថា បន្ទាប់​ពី​ការស្រាវជ្រាវ​នេះ​បាន​បញ្ចប់​, ការស្រាវជ្រាវ​បន្ថែម​ក៏​បាន​បង្ហាញថា ការបន្ថយ​ត្រឹមតែ​៦២​មី​លី​ម៉ែត្រ​នៃ​ទំហំ​ចង្កេះ​ក៏​អាច​ធ្វើអោយ​ប្រសើរ​ឡើង​ដល់​សុខភាព​ផ្លូវភេទ និង​បញ្ហា​នៃ​ប្រព័ន្ធ​បង្ហូរទឹក​ម៉ូ​ត្រ​ផងដែរ​។​

អ្នកស្រាវជ្រាវ​បាន​និយាយថា ការស្រាវជ្រាវ​ទាំងនោះ​ស្នើ​អោយ​គ្រូពេទ្យ​នូវ​មធ្យោបាយ​សាមញ្ញ​ដើម្បី​កំណត់​ថា​តើ​បុរស​ណា​មួយ​អាច​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការ​មិន​ឡើង​រឹង​នៃ​លិង្គ ឬ​បញ្ហា​នៃ​ប្រព័ន្ធ​បង្ហូរទឹក​ម៉ូ​ត្រ​នេះ​។ កា​ផ្លេន​បានសម្គាល់​ឃើញថា ការ​វាស់​ទំហំ​ចង្កេះ​បុរស​គឺជា​រឿង​ងាយស្រួល​, មិន​គ្រោះថ្នាក់ និង​មិន​តម្រូវអោយ​មាន​ការ​ធ្វើ​តេស្ត​អ្វី​នោះទេ​។​

អ្នកស្រាវជ្រាវ​បាន​រកឃើញថា បន្ថែម​ទៅលើ​បញ្ហា​នៃ​ប្រព័ន្ធ​បង្ហូរទឹក​ម៉ូ​ត្រ និង​ការមិន​ឡើង​រឹង​នៃ​លិង្គ​, បុរស​ដែល​មាន​ទំហំ​ចង្កេះ​ធំ​គឺ​ងាយ​នឹង​មាន​បញ្ហា​ដោយ​ជំងឺ​សរសៃឈាម​កូរ៉ូ​ណែរ​, ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២, ជំងឺលើសឈាម និង​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​។​
ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត British Journal of Urology International​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង