ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីទ្រព្យដែលឆ្នាំទាំង៣ខាងលើ អាចទទួលបានក្នុងពេលថ្មីៗនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំច
ក្នុងពេលថ្មីៗនេះ អ្នកនឹងមានអ្នកតាមជួយច្រើន ដោយអាចនាំអ្នកទៅដល់ផ្លូវដែលចំណេញប្រាក់បាន។ ជាពិសេស ខួរក្បាលអ្នកឆ្លាត នឹងអាចរកឃើញផ្លូវកាន់តែច្រើន។ ជាពិសេស លាភក្រៅក៏អាចចូលមកផងដែរ។ ជាហេតុដែលធ្វើឲ្យឃ្លាំងទ្រព្យអ្នកពេញបាន។
ឆ្នាំឆ្លូវ
បុគ្គលដែលកើតក្នុងឆ្នាំនេះ អាចទ្រាំនឹងភាពលំបាកបាន ដោយមិនងាយចុះចាញ់ឡើយ។ ជាពិសេស ក្នុងពេលថ្មីៗនេះ នឹងអាចកាន់លុយបានដៃទាំងសងខាង ថែមទាំងគណនីសន្សំប្រាក់ក៏អាចកើនផងដែរ។ ដូចនេះ អ្នកនឹងអាចប្រែជាសប្បាយចិត្តជាខ្លាំង។
ឆ្នាំម្សាញ់
អ្នកដែលកើតក្នុងឆ្នាំនេះ ទ្រព្យភាគច្រើនបានពីការខំប្រឹងប្រែងរបស់គេ។ ជាពិសេស លាភក្រៅរបស់គេក៏អាចទទួលបានផងដែរ ដោយចូលមកមិនឈប់នោះទេ។ ជាហេតុដែលធ្វើឲ្យទ្រព្យអ្នកកើនឡើងជាលំដាប់តែម្តង៕