​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា កុមារ​ធាត់​ជនជាតិ​ស្បែក​ខ្មៅ​មាន​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​លើសឈាម​ជាង​កុមារ​ជនជាតិ​ស្បែក​ស​។​

​វេជ្ជបណ្ឌិត ថា​ម៉ា​រ៉ា ហា​នុន (Tamara Hannon) ជា​សាស្ត្រាចារ្យ​រង​ខាង​ផ្នែក​ជំងឺ​កុមារ​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Indiana បាន​និយាយថា នៅពេល​ដែល​កុមារ​ស្បែក​ស និង​កុមារ​ស្បែក​ខ្មៅ​ត្រូវបាន​ផ្គូរ​ផ្គង​ពី​កម្ពស់ និង​អាយុ​, សម្ពាធ​ឈាម​របស់​កុមារ​ជនជាតិ​ស្បែក​ខ្មៅ​ខ្ពស់​១៦%​ជាង​សម្ពាធ​ឈាម​របស់​កុមារ​ជនជាតិ​ស្បែក​ស​។​

​ហានុ​ន​បាន​និយាយថា កុមារ​ស្បែក​ខ្មៅ​ដែល​មាន​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​ទាប​ពិតជា​មាន​សម្ពាធ​ឈាម​ស៊ី​ស្តូល​ខ្ពស់​ជាង​កុមារ​ជនជា​តិ​ស្បែក​ស​។ វា​បាន​លេចឡើង​ថា អ្វី​ផ្សេង​ទៀត​ពី​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​ក៏​បណ្តាលអោយ​មាន​សម្ពាធ​ឈាម​ខ្ពស់​ផងដែរ​។​

​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​ត្រូវបាន​គេ​ចាត់ទុកជា​អ្នក​ចង្អុលបង្ហាញ​ថា​តើ​មនុស្ស​មាន​ការ​លើស​ទម្ងន់ ឬ​ធាត់​យ៉ាងណា​នោះ​។ ជំងឺ​លើសឈាម​ដែល​ជា​មូលហេតុ​មួយ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នោះ ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​ខ្ពស់​ចំពោះ​កុមារ និង​មនុស្សពេញវ័យ​។​

​ហេតុអ្វី​បានជា​កុមារ​ធាត់​ជនជាតិ​ស្បែក​ខ្មៅ​ងាយ​នឹង​មាន​ជំងឺលើសឈាម​ជាង​កុមារ​ស្បែក​ស​?

​វេជ្ជបណ្ឌិត រាល់ សា​កូ (Ralph Sacco) ជា​អតីត​ប្រធាន​នៃ​សមាគម​បេះដូង​អាមេរិក និង​ជា​សាស្ត្រាចារ្យ​ខាង​ផ្នែក​សរសៃវិញាណ​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Miami បាន​និយាយថា ហេតុផល​ជាក់លាក់​គឺ​មិន​ច្បាស់​នោះ​ទេ​។ ខណៈពេល​ដែល​យើង​មិនដឹង​ច្បាស់​បែបនេះ​, ភាព​ដែល​អាច​ទៅរួច​មួយ​គឺថា ការ​ញ៉ាំ​ជាតិ​ប្រៃ​។ សាកូ​បាន​និយាយថា វា​បង្កើន​ហានិភ័យ​នៃ​ជំងឺ​លើសឈាម​។ វា​ក៏​អាច​ជា​សេនេទិច​, ជំងឺ​លើសឈាម​ដែល​ងាយ​កើតមាន​នឹង​ការ​ញ៉ាំ​ប្រៃ​នោះ​ត្រូវបាន​ជួប​ជា​ញឹកញាប់​ក្នុងចំនោម​ជនជាតិ​អាមេរិក​អាហ្វ្រិក​។​

​ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង Pediatric បានបង្ហាញ​ថា ការ​ញ៉ាំ​ជាតិ​ប្រៃ​ខ្លាំងពេក​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ហានិភ័យ​ខ្ពស់​នៃ​ជំងឺលើសឈាម​ក្នុងចំនោម​កុមារ និង​មនុស្ស​ជំទង់​។​

​ការស្រាវជ្រាវ​នេះ​ក៏​បាន​បង្ហាញថា ការ​ញ៉ាំ​ជាតិ​ប្រៃ​ហាក់ដូចជា​ងាយ​ប៉ះពាល់​លើ​កុមារ​ដែល លើស​ទម្ងន់ ជាង​កុមារ​ដែល​មាន​ទម្ងន់​ធម្មតា​។​

​ការស្រាវជ្រាវ​ថ្មីៗ​បាន​មើល​លើ​កុមារ​៨២១​នាក់​ដែល​លើស​ទម្ងន់​។ អាយុ​ជា​មធ្យម​របស់​ពួកគេ​គឺ​១២​ឆ្នាំ និង​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន​ជា​មធ្យម​គឺ​៣៦​។​

​សាកូ​បាន​និយាយថា ការស្រាវជ្រាវ​បាន​ជម្រុញ​យ៉ាង​សំខាន់​លើ​តម្លៃ​នៃ​ការតាមដាន​សម្ពាធ​ឈាម​ចំពោះ​កុមារ​។ គាត់​បាន​សម្គាល់​ឃើញថា វា​ជា​រឿង​សំខាន់​សម្រាប់​គ្រូពេទ្យ​ឯកទេស​ជំងឺ​កុមារ​ដើម្បី​សំដៅលើ​សម្ពាធ​ឈាម​ចំពោះ​កុមារ និង​ភាពចាំបាច់​ទៅ​លើ​កុមារ​ជនជាតិ​អាមេរិក​ដើមកំណើត​អាហ្វ្រិក​នោះ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង