​នៅពេល​ដែល​ជីវភាព​ប្រជាជន​កាន់តែ​ធូរធារ​ប្រជាជន​កាន់តែ​ច្រើន​បាន​ចាប់​យក​ទម្លាប់​ផឹក​កាហ្វេ​តាម​ភោជនី​ដ្ឋា​ន​ទំនើបៗ​ជាច្រើន​នៅក្នុង​ទីក្រុង​ភ្នំពេញ​។​តើ​ការផឹក​កាហ្វេ​នេះ​គ្រោះថ្នាក់​ដែរ​រឺទេ​?​មាន​ភស្តុតាង​តិចតួច​ដែល​ថា​ការបោះបង់​ទម្លាប់​ផឹក​កាហ្វេ​អាច​ជួយ​សង្គ្រោះ​បេះដូង​។​តែ​វា​នឹង​មាន​ប្រយោជន៍​បើសិន​ជា​អ្នក​កាត់បន្ថយ​ការ​ផឹក​កាហ្វេ​។​ការសិក្សា​ស្រាវជ្រាវ​មួយ​ទៅ​លើ​មនុស្ស​ជាង​១០០០០០​នាក់​បង្ហាញ​ថា​ការផឹក​កាហ្វេ​ច្រើនជាង​៤​ពែង​រឺ​ច្រើនជាងនេះ​នៅ​ក្នុង​មួយ​ថ្ងៃ​បង្កើនឪ​កាស​កើត​ជំងឺ​បេះដូង​ដល់​ទៅ​៣០​ភាគរយ​នៅក្នុង​ចំណោម​បុរស​និង​៦០​ភាគរយ​នៅក្នុង​ចំណោម​ស្ត្រី​។​ការកាត់បន្ថយ​ការផឹក​កាហ្វេ​នេះ​ក៏​ត្រូវ​បាន​ណែនាំ​អោយ​កាត់​បនថ​យ​ផង​ដែរ​បើសិនជា​មាន​ចង្វាក់បេះដូង​មិន​ទៀងទាត់​។​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​អាច​ធ្វើអោយ​ចង្វាក់បេះដូង​ដើរ​កាន់តែ​មិន​ប្រក្រតី​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង