ក្រៅពីកង្វះអនាម័យមាត់ធ្មេញហើយនោះ ក្លិនខ្យល់ដង្ហើមមិនល្អក៏អាចបណ្ដាលមកពីកត្តាមួយចំនួនផ្សេងទៀតផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កត្តាទាំងនោះរួមមានបញ្ហាស្ងួតក្នុងមាត់, អាហារមួយចំនួនដូចជាខ្ទឹមសនិងខ្ទឹមបារាំង និងស្ថានភាពសុខភាពដូចជាការច្រាលទឹកអាស៊ីតក្រពះ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះបំបាត់ក្លិនខ្យល់ដង្ហើមមិនល្អនៅពេលព្រឹក ៖

១. កុំប្រើប្រាស់ទឹកខ្ពុរមាត់រាល់ពេលក្រោយដុសសម្អាតធ្មេញ

ខណៈដែលវាជាការពិតដែលទឹកខ្ពុរមាត់នឹងធ្វើឱ្យខ្យល់ដង្ហើមស្រស់ថ្លាក្នុងរយៈពេលខ្លីមួយក៏ដោយ ប៉ុន្តែវាក៏អាចបណ្ដាលឱ្យស្ងួតក្នុងមាត់ផងដែរ។ នេះក៏ព្រោះតែទឹកខ្ពុរមាត់ភាគច្រើនមានផ្ទុកជាតិអាល់កុលដែលជះផលប៉ះពាល់លើការផលិតទឹកមាត់របស់មាត់។ ​អ្វីដែលគួរឱ្យកត់សម្គាល់ទៀតនោះ គឺរាងកាយផលិតទឹកមាត់ក្នុងបរិមាណតិចនៅពេលយប់ ហើយកោសិកាងាប់ៗប្រមូលផ្ដុំលើអណ្ដាតនិងអញ្ចាញដែើបង្កបញ្ហាក្លិនមាត់មិនល្អនៅពេលអ្នកក្រោកឡើង។

២. កុំគេងចំហរមាត់

ភាគច្រើននៃពួកយើងដកដង្ហើមតាមមាត់ខណៈពេលគេង ហើយនេះក៏ជាមូលហេតុបង្កអាការៈស្ងួតនិងបង្កើនបាក់តេរីក្នុងមាត់។​ ម្យ៉ាងវិញទៀតការដកដង្ហើមតាមមាត់ថែមទាំងអាចបង្កបញ្ហាដង្កូវស៊ីធ្មេញនិងហូរឈាមអញ្ចាញជាលទ្ធផលនៃបញ្ហាធុំក្លិនមាត់រ៉ាំរ៉ៃ។ ការដកដង្ហើមតាមមាត់ជះផលប៉ះពាល់ដល់កម្រិតអាស៊ីបាសpH ក្នុងមាត់និងផ្លាស់ប្ដូរប្រភេទនៃបាក់តេរីក្នុងមាត់។

៣. ខ្ពុរមាត់ជាមួយប្រេងអូលីវ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ពុរប្រេងអូលីវចំនួន ១ ស្លាបព្រាបាយក្នុងមាត់សម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី ជាការស្រេច។

៤. ប្រយ័ត្នក្នុងការទទួលទានកាហ្វេ

កាហ្វេអាចបង្កបញ្ហាស្ងួតក្នុងមាត់ដោយធ្វើឱ្យរាងកាយផលិតទឹកមាត់តិចជាងមុន។ ម្យ៉ាងវិញទៀតមនុស្សភាគច្រើនតែងបន្ថែមទឹកដោះគោ ឬគ្រីមក្នុងកាហ្វេ ហើយផលិតផលផ្សំឡើងពីទឹកដោះគោជាញឹកញយធ្វើឱ្យខ្យល់ដង្ហើមមានក្លិនមិនល្អ។

៥​. កុំភ្លេចដុសសម្អាតអណ្ដាត

អណ្ដាតក៏ជាកន្លែងដែលសម្បូរបាក់តេរីបង្កក្លិនខ្យល់ដង្ហើមមិនល្អផងដែរ។ ប្រសិនបើអ្នកមិនសូវ ឬមិនធ្លាប់ដុសសម្អាតអ្ដាតសោះនោះអ្នកប្រាកដជាចៀសមិនផុតពីបញ្ហាធុំក្លិនមាត់នៅពេកក្រោកឡើងឡើយ។ អ្នកមិនចាំបាច់ត្រូវតែប្រើឧបករណ៍កោសសម្អាតអណ្ដាតនោះទេ ត្រឹមតែច្រាស់ដុសធ្មេញដែលមានសសៃទន់ក៏គ្រប់គ្រាន់ហើយ៕