ការស្រាវជ្រាវរបស់ជនជាតិអង់គ្លេសបានបានបង្ហាញថា ក្នុងចំនោមអ្នកដែលមានហានិភ័យខ្ពស់នៃជំងឺសរសៃឈាមបេះដូង, ការដឹងអំពីសារធាតុសម្គាល់ការរលាក(markers for inflamations) ចំនួនពីរនៅក្នុងឈាមអាចជួយការពារពីការគាំងបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាល។
សារធាតុសម្គាល់ពីរគឺ C-reactive protein និងfibrinogen ត្រូវបានបង្កើតនៅក្នុងថ្លើមដើម្បីឆ្លើយតបទៅនឹងការរលាកនៅក្នុងខ្លួន។
ការវិភាគថ្មីបានបង្ហាញថា ទោះបីជាតេស្តទាំងនោះនឹងជួយសង្គ្រោះអាយុជីវិតរបស់មនុស្សមួយចំនួនពីការគាំងបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាលក៏ដោយ, ប៉ុន្តែសមាមាត្រនៃអត្ថប្រយោជន៍ទាំងនោះមិនសូវជាមានច្រើននោះទេ។
វេជ្ជបណ្ឌិត អេម៉ានុយអេល ឌី អេនជេលេនតូនីញូ (Emanuele Di Angelantonio) ដែលមកពីសាកលវិទ្យាល័យ Cambridge បាននិយាយថា នៅក្នុងការស្រាវជ្រាវលើអ្នកជំងឺដែលមិនដឹងពីជំងឺសរសៃឈាមបេះដូង, យើងបានប៉ាន់ស្មានថា ក្រោមការណែនាំនៃការព្យាបាលថ្មីៗ, លទ្ធផលមួយបន្ថែមនៃជំងឺសរសៃឈាមបេះដូងនឹងត្រូវបានការពារជាង១០ឆ្នាំលើមនុស្ស៤៤០នាក់ដែលកម្រិត C-reactive protein ត្រូវបានគេវាយតម្លៃ ឬរាល់មនុស្ស ៤៩០នាក់ដែលកម្រិត fibrinogen ត្រូវបានគេវាយតម្លៃ។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុង New England Journal of Medicine។
ចំពោះការស្រាវជ្រាវ, ក្រុមរបស់អេនជេលេនតូនីញូបានវិភាគលើការស្រាវជ្រាចំនួន៥២ដែលរាប់បញ្ចូលមនុស្សជាង២៤៦.០០០នាក់ដែលមិនមានប្រវត្តិជំងឺនៃសរសៃឈាមបេះដូងនោះទេ។
ចំពោះការវិភាគថ្មីនេះ, ក្រុមគាត់បានរកឃើញថា ការវាស់កម្រិត C-reactive protein និងfibrinogen ជាមួយនឹងតេស្តស្តង់ដារដទៃទៀតដូចជា វាស់សម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុល, ប្រហែល១៣.០០០នាក់ដែលត្រូវបានកំណត់នៅពេលដែលកត្តាហានិភ័យនៃជំងឺសរសៃឈាមបេះដូងអាចការពារនូវជំងឺដាច់សរសៃឈាមខួរក្បាល ឬការគាំងបេះដូងមួយចំនួនតូច។
វេជ្ជបណ្ឌិត ហ្គ្រេក ហ្វូណារ៉ូវ (Gregg Fonarow) ជាសាស្ត្រាចារ្យខាងផ្នែកជំងឺបេះដូងនៅសាកលវិទ្យាល័យកាលីហ្វញ៉ាបាននិយាយថា ការស្រាវជ្រាវពីមុនជាច្រើនបានបង្ហាញថា តេស្តឈាម C-reactive protein និងfibrinogen គឺជាអ្នកសម្រាប់ទស្សន៍ទាយមួយទៅលើបញ្ហាបេះដូង។
ហ្វូណារ៉ូវបាននិយាយថា ការស្រាវជ្រាវនេះបានបង្ហាញថា ការបន្ថែមនៃតេស្តឈាម C-reactive protein និងfibrinogen ទៅលើកត្តាហានិភ័យនោះគឺផ្តល់ភាពប្រសើរឡើងដល់ការសម្គាល់លើហានិភ័យ៕