​ការស្រាវជ្រាវ​ថ្មី​មួយ​បញ្ជាក់​ពី​ការសង្ស័យថា អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​មិន​ថា​កម្រិតណា​នោះទេ គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការវិវត្ត​ទៅ​ជា​ការ​កកឈាម​នៅក្នុង​សរសៃឈាម​វ៉ែន​របស់​ពួកគេ​បន្ទាប់ពី​ធ្វើ​រោគវិនិច្ឆ័យ​។​

​អ្នកស្រាវជ្រាវ​ជនជាតិ​ស៊ុយអែត​បាន​បន្ថែមថា ហានិភ័យ​លេចឡើង​ខ្លាំង​អំឡុងពេល​ស្នាក់​នៅ​មន្ទីរពេទ្យ​នៅពេល​ដែល​វា​ត្រូវ​បាន​ប្រៀបធៀប​ក្នុង​ចំនួន​ប្រជាជន​ទូទៅ​នោះ​។​

​ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Jouranl of the American Medical Association មិន​បាន​បង្ហាញថា ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​បង្កើន​ផ្ទាល់​នៃ​ការ​កកឈាម​នោះទេ​។​

​វេជ្ជបណ្ឌិត ម៉ា​រី ហ៊ូ​ល​វី​ស (Marie Holmqvist) ជា​អ្នកស្រាវជ្រាវ​ដែល​មក​ពី​វិទ្យាស្ថាន Karolinska បាន​និយាយថា វា​ផ្តល់​នូវ​ការបង្ហាញ​ដែលថា វា​មាន​ទំនាក់ទំនង​គ្នា​រវាង​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ និង​ការ​កកឈាម ហើយ​អ្វី​ដែល​បាន​ទាក់ទង​ទៅ​នឹង​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ គឺ​បង្កើន​ហានិភ័យ​នៃ​ការ​កកឈាម​។​

​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ខុសគ្នា​ពី​ជំងឺ​រលាក​សន្លាក់ឆ្អឹង​។ ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ចាបផ្តើម​នៅ​ចន្លោះ​អាយុ​ពី​២៥​ឆ្នាំ ទៅ​៥៥​ឆ្នាំ​និង​បណ្តាល​អោយ​រលាក​សន្លាក់ ដែល​បណ្តាល​អោយ​ហើម​, គាំង​, ឈឺ និង​ថយចុះ​មុខងារ​នៃ​សន្លាក់​។​

​ការស្រាវជ្រាវ​ពីមុន​បាន​បង្ហាញ​ពី​ការផ្សារភ្ជាប់​គ្នា​រវាង​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ និង​ការ​កកឈាម​នៅក្នុង​សរសៃឈាម​វ៉ែន​ជ្រៅៗ ដែល​ជា​ធម្មតា​កំណក​ឈាម​នោះ​មាន​ទីតាំង​នៅ​ជើង ឬ​ភ្លៅ​។ ប្រសិនបើ​កំណក​ឈាម​ធ្វើដំនើរ​ទៅក្នុង​សួត​, វា​ត្រូវ​បាន​គេ​ហៅថា កំណក​ឈាម​ក្នុង​សួត​។ កំណក​ឈាម​នោះ​អាច​បណ្តាលអោយ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​។​

​ចំពោះ​ការស្រាវជ្រាវ​ថ្មី​, អ្នកស្រាវជ្រាវ​បាន​ស្វែងរក​ការយល់ដឹង​បន្ថែម​ទៅលើ​ហានិភ័យ និង​កំណត់​ថា​តើ​វា​នៅតែ​បន្ត នៅពេល​ដែល​អ្នក​ជំងឺ​សម្រាក​នៅ​មន្ទីរពេទ្យ​ឬ​យ៉ាងណា​។ ពួកគេ​បាន​មើល​ទៅលើ​មនុស្ស​ជាង ៤៥.០០០​នាក់​ក្នុង​ប្រទេស​ស៊ុយអែត​ដែលមាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ និង​មនុស្ស​ប៉ុនគ្នា​ដែល​មិន​មាន​ជំងឺ​នេះ​ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០១០​។​

​ក្នុងចំណោម​អ្នកជំងឺ​ជិត ៣៨.០០០​នាក់​ដែល​បាន​មក​ជួប​គ្រូពេទ្យ​ដោយសារ​បញ្ហា​នោះ​, ២,២%​ទទួលរង​ពី​ការ​កកឈាម​។​

​ហ៊ូ​ល​វី​ស បាន​និយាយថា បុគ្គល​មួយចំនួន​តូច​មានការ​កកឈាម ដូចនេះ អ្នកជំងឺ​ដែល​មាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​ជា​ទូទៅ​មិន​គួរ​ខ្លាច​ពី​ការ​កកឈាម​ក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​នោះ​ទេ​។​

​ការ​កកឈាម​ចំពោះ​ក្រុម​ទាំង​ពីរ​គឺ​មាន​ទូទៅ​ក្នុង​អំឡុងពេល​ឆ្នាំ​ដំបូង​បន្ទាប់​ពី​ស្នាក់នៅ​មន្ទីរពេទ្យ ហើយ​អត្រា​គឺ​ប្រហាក់ប្រហែលគ្នា​ចំពោះ​អ្នក​ដែលមាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ និង​អ្នក​ដែល​មិន​មាន​ជំងឺ​នេះ​អំឡុង​ពេល​ឆ្នាំ​នោះ​។​ឈឺចាប់​ចំពោះ​បញ្ហា​នេះ ឬ​ការព្យាបាល​របស់​វា​។​

​វេជ្ជបណ្ឌិត ដា​នី​ញ៉េល សូ​ឡូ​ម៉ូ​ន (Daniel Solomon) ជា​ប្រធាន​ផ្នែក​វិទ្យាស្ថាន​គ្លីនីក​ចំពោះ​ជំងឺ​សន្លាក់នៅ​មន្ទីរពេទ្យ​ស្ត្រី​ក្នុង​ទីក្រុង​ប៊ុ​ស្តុន​បាន​និយាយថា កត្តា​ដទៃទៀត​ដែល​បង្កើន​ហានិភ័យ​នោះ អាច​រួម​មាន​ហ្សែ​ន​, ការប្រើប្រាស់​ថ្នាំជក់ និង​ការមិនធ្វើ​សកម្មភាព គឺ​កើតមាន​ជា​ទូទៅ​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​កម្រិត​មធ្យម ឬ​ធ្ងន់ធ្ងរ​។ ទោះជា​យ៉ាងណា​ក៏ដោយ​, នៅពេល​ឥលូវ​, វា​មិន​ច្បាស់​ថា​អ្វី​នោះ​ទេ​។​

​សូ​លូ​ម៉ូ​ន​បានបង្ហាញ​ការស្រាវជ្រាវ និង​និយាយ​ថា វា​បន្ថែម​លើ​ចំណេះដឹង​ដែល​មាន​អំពី​ហានិភ័យ​នៃ​ការ​កកឈាម​ចំពោះ​អ្នកជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​។ គាត់​បាន​និយាយថា ទៅ​តាម​ការស្រាវជ្រាវ​ដ​ទៃ​, វា​ផ្តល់​នូវ​ចំណេះដឹង​បន្ថែម​អំពី​បញ្ហា​សរសៃឈាម ដែល​ជា​ជំងឺ​ដែល​ធ្វើអោយ​ស្ទះ​សរសៃឈាម​ចំពោះ​អ្នកជំងឺ​ទាំងនោះ​។​

​គាត់​បាន​និយាយថា ចាប់​តាំងពី​យើង​មិន​មាន​ស្ថិតិ​ច្បាស់លាស់​ចំពោះ​ការរៀបចំ​ហានិភ័យ​នេះ​, វា​ឆាប់​ពេក​ដើម្បី​កំណត់​ថា​តើ​ការបារម្ភ​អំពី​រឿង​នេះ​គឺ​មាន​ប្រយោជន៍​ឬ​យ៉ាងណា​។ ប៉ុន្តែ​អ្នក​ទាំងអស់​គ្នា​គួរតែ​ទទួល​ការយល់ដឹង​អំពី​វា​បន្ថែម​ទៀត​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង