​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ស្ត្រី​មាន​សុខភាព​ល្អ​ដែល​មាន​អាយុ​វ័យ​កណ្តាល​មិន​ទទួលបាន​អត្ថប្រយោជន៍​ពី​ការប្រើប្រាស់​ធាតុ​ផ្សំ​បន្ថែម​នៃ resveratrol នោះទេ​។ Resveratrol គឺជា​សមាសធាតុ​ផ្សំ​នួយ​នៅក្នុង​ស្រាក្រហម​ដែល​ត្រូវបាន​គេ​គិត​ថា​នឹង​ផ្តល់​ប្រយោជន៍​ដល់​ភាព​ត្រូវ​នឹង​អរ​ម៉ូ​ន​អាំង​ស៊ុយ​លីន​, បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង និង​បង្កើន​ការរស់រានមានជីវិត​អោយ​បាន​យូរ​។​
​អ្នកស្រាវជ្រាវ​ដែល​មកពី​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Washington បានចង្អុលបង្ហាញ​ថា ទោះបីជា​ការបន្ថែម​ដោយ resveratrol មិន​លេចឡើង​ជា​ការជួយ​ស្ត្រី​ទាំងនេះ​មែន​, ប៉ុន្តែ​វា​អាចទៅរួច​ផងដែរ​ដែល​សមាស​ធា​ត​ផ្សំ​ដទៃទៀត​នៅ​ក្នុង​ស្រាក្រហម​អាច​ផ្តល់​ផល​ល្អ​ដល់​សុខភាព​។​


​វេជ្ជបណ្ឌិត សាម៊ុ​យ​អែល ឃ្លេ​ន (Samuel Klein) ជា​ប្រធាន​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Washington បាន​និយាយថា សមាសធាតុ​បន្ថែម​នៃ resveratrol បាន​ក្លាយជា​ប្រជាប្រិយភាព​មួយ​ដោយសារតែ​ការស្រាវជ្រាវ​នៅ​ក្នុង​ប្រព័ន្ធ​កោសិកា​បានបង្ហាញ​ថា resveratrol អាច​ផ្តល់​ភាពប្រសើរ​ឡើង​ដល់​មុខងារ​មេ​តា​ប៉ូលីស និង​ការពារ​បញ្ហា​សុខភាព​មួយចំនួន​ដូច​ជា​ជំងឺ​ទឹកនោម​ផ្អែម​, ជំងឺ​បេះដូង និង​ជំងឺមហារីក​ផងដែរ​។ ប៉ុន្តែ​ការស្រាវជ្រាវ​របស់​យើង​បាន​បង្ហាញថា ការបន្ថែម resveratrol មិន​ផ្តល់​អត្ថប្រយោជន៍​មេ​តា​ប៉ូលីស​ចំពោះ​អ្នក​ដែល​មាន​សុខភាព​ល្អ​នោះ​ទេ​ដល់​ស្ត្រី​មាន​វ័យ​កណ្តាល​នោះ​។​
​ការស្រាវជ្រាវ​បាន​មើល​ទៅលើ​ស្ត្រី​ក្រោយ​អស់​រដូវ​ចំនួន​២៩​នាក់​ដែល​ជា​ទូទៅ​មាន​សុខភាព​ធម្មតា និង​មិន​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​នោះទេ​។ អ្នកស្រាវជ្រាវ​បាន​អោយ​ស្ត្រី​១៥​នាក់​ប្រើប្រាស់​ថ្នាំ​គ្រាប់ resveratrol ៧៥​មី​លី​ក្រាម​ជា​រៀងរាល់​ថ្ងៃ​ក្នុង​រយៈពេល​១២​សប្តាហ៍​។ ពួកគេ​បាន​សម្គាល់​ឃើញថា នេះ​គឺ​ស្មើ​គ្នា​នៃ​ការផឹក​ស្រាក្រហម​៨​លីត្រ​។ ភាព​ត្រូវ​នឹង​អាំង​ស៊ុយ​លីន និង​ការឆ្លើយតប​មេ​តា​ប៉ូលីស​នៃ​ស្ត្រី​ទាំងនោះ​ត្រូវ​បាន​ប្រៀបធៀប​ទៅ​នឹង​ស្ត្រី​១៤​នាក់​ផ្សេង​ទៀត​ដែល​ប្រើប្រាស់​ថ្នាំ​គ្រាប់ placebo ។​


​ឃ្លេ​ន​បាន​និយាយថា វា​គឺជា​ការ​ជិត​ទៅ​ដល់​មួយ​ដែល​យើង​មាន​សម្រាប់​ការវាយតម្លៃ​លើ​សកម្មភាព​របស់​អាំង​ស៊ុយ​លីន​ចំពោះ​មនុស្ស​។ ហើយ​យើង​អាច​ការពារ​ឥទ្ធិពល​នានា​នៃ resveratrol​។ បន្ថែម​ពីលើ​នេះ​ទៅទៀត​, យើង​បាន​យក​គម្រូ​នៃ​សាច់ដុំ និង​ជាលិកា​ខ្លាញ់​ពី​ស្ត្រី​ទាំងនោះ​ដើម្បី​មើល​ឥទ្ធិពល​ដែល​អាច​កើត​មាន​នៃ resveratrol ក្នុង​កោសិកា​នៃ​ខ្លួន ហើយ​នៅពេល​ដែល​ធ្វើ​ម្តង​ទៀត​នោះ​, យើង​មិន​អាច​រកឃើញ​ពី​ការប្រែប្រួល​នានា​នៅក្នុង​ផ្លូវ​ដែល​ជា​សញ្ញា​ដែល​ត្រូវបាន​ទាក់ទង​នឹង​មេ​តា​ប៉ូលីស​នោះទេ​។​


​ការស្រាវជ្រាវ​ពីមុន​បានបង្ហាញ​ថា ការផឹក​ស្រាក្រហម​បន្ថយ​ហានិភ័យ​ចំពោះ​បញ្ហា​សុខភាព​មួយចំនួន​, ដែល​ជម្រុញ​អោយ​មនុស្ស​ជាច្រើន​ទិញ​ថ្នាំ​គ្រាប់ resveratrol ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពី​សមាស​ធា​ត​ផ្សំ​នេះ​ដោយ​មិន​មាន​ការផឹក​បរិមាណ​ដ៏​ច្រើន​នៃ​ជាតិ​អាល់កុល​នោះទេ​។​ទោះជា​យ៉ាងណា​ក៏ដោយ​, អ្នកស្រាវជ្រាវ​បាន​សរុប​ថា អត្ថប្រយោជន៍​នៃ resveratrol អាច​ត្រូវបាន​កំណត់​ទៅ​មនុស្ស​ដែល​មាន​បញ្ហា​មេ​តា​ប៉ូលីស​រួចទៅហើយ​។​


​ឃ្លេ​ន​បាន​បន្ថែមថា ការស្រាវជ្រាវ​មួយ​ចំនួន​បាន​វាយតម្លៃ​លើ​ឥទ្ធិពល​នៃ resveratrol ចំពោះ​មនុស្ស​ជាច្រើន​។ ការស្រាវជ្រាវ​ទាំងនោះ​ត្រូវបាន​ធ្វើ​ឡើង​លើ​អ្នក​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​, មនុស្ស​វ័យ​ចំណាស់​ដែល​មាន​ភាព​មិន​ប្រក្រតី​នៃ​ជាតិ​ស្ករ​នៅក្នុង​ឈាម ឬ​អ្នក​ធាត់​ដែល​មាន​បញ្ហា​មេ​តា​ប៉ូលីស​ជាង​ស្ត្រី​ដែល​យើង​បាន​ស្រាវជ្រាវ​នេះ​។ គាត់​បាន​ពន្យល់ថា ដូចនេះ​វា​ក៏​អាច​ទៅរួច​ផងដែរ​ដែល resveratrol អាច​មាន​ឥទ្ធិពល​ល្អ​ចំពោះ​អ្នក​ដែល​មាន​ភាពមិនធម្មតា​នៃ​មេ​តា​ប៉ូលីស​ជាង​ស្ត្រី​ដែល​បាន​ចូលរួម​ក្នុង​ការស្រាវជ្រាវ​នេះ​។​


​ឃ្លេ​ន​បាន​និយាយថា គោលបំនង​នៃ​ការស្រាវជ្រាវ​របស់​យើង​មិនមែន​ដើម្បី​កំណត់​ពី​សមាសធាតុ​ផ្សំ​នៅក្នុង​ស្រាក្រហម​ដែល​ផ្តល់​ភាព​ប្រសើរ​ឡើង​ដល់​សុខភាព​នោះទេ ប៉ុន្តែ​ដើម្បី​កំណត់​ថា​តើ​ថ្នាំ​គ្រាប់ resveratrol មាន​ឥទ្ធិពល​មេ​តា​ប៉ូលីស​ចំពោះ​អ្នក​ដែល​មាន​សុខភាព​ល្អ​ឬ​យ៉ាងណា​។ យើង​មិន​អាច​រកឃើញ​ពី​អត្ថប្រយោជន៍​មេ​តា​ប៉ូលីស​ដោយ​ថ្នាំ​គ្រាប់ resveratrol នៅ​ក្នុង​ការស្រាវជ្រាវរ​បស់​យើង​នោះទេ​, ប៉ុន្តែ​នេះ​មិន​រាំងស្ទះ​ដល់​ភាព​ដែល​អាច​កើតមានឡើង​ដែល resveratrol អាចមាន​ឥទ្ធិពល​បន្ថែម​នៅពេល​ដែល​វា​ត្រូវ​បាន​បូក​បញ្ចូល​នឹង​សមាសធាតុ​ដទៃទៀត​នៅក្នុង​ស្រាក្រហម​នោះ​។​
​ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Cell Metabolism៕