នៅថ្ងៃពុធនេះ រដ្ឋាភិបាលថៃ បានរាយការណ៍ពីករណី Covid-19 ថ្មីចំនួន ១៧៥ ករណី ក្នុងរយៈពេល ២៤ ម៉ោង ដែលរួមមានការឆ្លងក្នុងស្រុកចំនួន ១៦៨ ករណី និងការនាំចូលចំនួន ៧ ករណី ដែលធ្វើអោយចំនួនឆ្លងសរុបកើនឡើងដល់ ២៤.៩៦១ករណី ។
អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា ការឆ្លងក្នុងស្រុក ចំនួន ១១៤ករណី ត្រូវបានរកឃើញនៅក្នុងសហគមន៍ និង ៥៤ករណី ក្នុងការធ្វើតេស្តិ៍នៅមន្ទីរពេទ្យ៕