ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការជក់បារីបានធ្វើអោយខាតអាយុដល់ស្ត្រីយ៉ាងហោចណាស់១០ឆ្នាំ ប៉ុន្តែពួកគេអាចបន្ថយបាននូវហានិភ័យនោះប្រសិនបើពួកគេឈប់ជក់បារីទាន់ពេលកំណត់។
អ្នកស្រាវជ្រាវបានមើលទៅលើស្ត្រីជាង១លាននាក់នៅក្នុងចក្រភពអង់គ្លេសដែលត្រូវបានជ្រើសរើសនៅពេលដែលពួកគេមានអាយុពី៥០ឆ្នាំ ទៅ៦៥ឆ្នាំ និងត្រូវបានតាមដានក្នុងរយៈពេល១២ឆ្នាំ។ ដំបូងឡើយ, ២០%នៃស្ត្រីទាំងនោះគឺជាអ្នកជក់បារី, ២៨%ជាអ្នកជក់បារីពីមុន និង៥២%ជាអ្នកមិនជក់បារីសោះ។
ស្ត្រីដែលនៅតែបានជក់បារី៣ឆ្នាំនៅក្នុងការស្រាវជ្រាវ គឺហាក់ដូចជាមានឱកាស៣ដងទៅនឹងការស្លាប់នៅក្នុងការស្រាវជ្រាវក្នុងរយៈពេល៩ឆ្នាំជាងអ្នកមិនជក់បារី។ អ្នកស្រាវជ្រាវបាននិយាយថា នេះបង្កើនហានិភ័យនៃការស្លាប់ដល់ទៅ៣ដងដែលនេះមានន័យថា ២/៣នៃការស្លាប់ទាំងអស់នៃស្ត្រីជក់បារីនៅក្នុងវ័យ ៥០ឆ្នាំ, ៦០ឆ្នាំ និង៧០ឆ្នាំនោះត្រូវបានបង្កឡើងដោយការជក់បារី។
ហានិភ័យនៃការស្លាប់ក្នុងចំនោមអ្នកជក់បារីបានកើនឡើងជាមួយនឹងបរិមាណនៃការជក់, ប៉ុន្តែសូម្បីតែអ្នកដែលជក់តិចតួច (១ ទៅ៩ដើមក្នុងមួយថ្ងៃ)នៅពេលចាប់ផ្តើមនៃការស្រាវជ្រាវក៏ដោយ, ក៏ហាក់ដូចជាមានឪកាសទ្វេដងទៅនឹងការស្លាប់ជាងអ្នកដែលមិនជក់បារីផងដែរ។ នេះដោយយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុង The Lancet។
អ្នកស្រាវជ្រាវក៏បានរកឃើញថា ស្ត្រីដែលបានឈប់ជក់បារីមុនអាយុ៤០ឆ្នាំ បានគេចផុតច្រើនជាង៩០%នៃអត្រានៃការស្លាប់ដែលត្រូវបានទាក់ទងជាមួយនឹងការបន្តនៃការជក់បារី ខណៈពេលអ្នកដែលឈប់ជក់បារីមុនអាយុ៣០ឆ្នាំ បានគេចផុតច្រើនជាង៩៧%នៃការកើនឡើងហានិភ័យនោះ។
លោក រីឆាដ ពេតូ (Richard Peto) ដែលមកពីសាកលវិទ្យាល័យ Oxford ក្នុងប្រទេសអង់គ្លេសបាននិយាយថា ប្រសិនបើស្ត្រីជក់បារីដូចបុរស, ពួកគេអាចស្លាប់ដូចបុរស ប៉ុន្តែមិនថាពួកគេជាបុរស ឬជាស្ត្រីនោះទេ, អ្នកជក់បារីដែលឈប់ជក់បារីមុនដល់វ័យកណ្តាល នឹងចំណេញអាយុជាមធ្យម១០ឆ្នាំ។
រ៉ាឆេល ហ៊ុចលៃ (Rachel Huxley) បានសរសេរថា អ្វីដែលយើងបានចាំរហូតដល់សតវត្យទី២១នេះដើម្បីមើលទៅលើផលវិបាកទាំងស្រុងចំពោះស្ត្រីដែលបានសាយភាពនៃការជក់បារីអំឡុងពេលពាក់កណ្តាលទសវត្យទី២០ នៅពេលដែលការជក់បារីបានសាយភាពច្រើននៅក្នុងពិភពលោក៕