​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា អ្នក​លើស​ទម្ងន់ ឬ​អ្នក​ធាត់​ដែល​ធ្វើការ​សម្រក​ទម្ងន់​តាម​រយៈ​ការ​តម​ចំណីអាហារ ឬ​តម​ជាតិ​ខ្លាញ់​អាច​បន្ថយ​ការ​រលាក​នៅក្នុង​ខ្លួន​ដែល​អាច​ជួយ​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​។​

​ឃឺ​រី ស្តេ​វ៉ាត (Kerry Stewart) ដែល​មកពី​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Johns Hopkins បាន​និយាយថា ការស្រាវជ្រាវ​របស់​យើង​បានចង្អុលបង្ហាញ​ថា អ្នក​អាច​បន្ថយ​ការ​រលាក​បាន ហើយក៏​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​របស់​អ្នក​មិន​ថា​អាហារ​ដែល​ថយចុះ​ជាតិ​ខ្លាញ់ ឬ​ជាតិ​ស្ករ​នោះទេ​។ កត្តា​សំខាន់​គឺ​ថា​តើ​ទម្ងន់​ប៉ុន្មាន​ដែល​អ្នក​បាន​សម្រក ជាពិសេស​ខ្លាញ់​នៅ​នឹង​ក្បាលពោះ​។​

​អ្នកស្រាវជ្រាវ​បាន​ពន្យល់ថា ចាប់តាំងពី​កោសិកា​ខ្លាញ់​បញ្ចេញ​ម៉ូលេគុល​ដែល​បង្កើន​ការ​រលាក​នៅក្នុង​ចរន្ត​ឈាម​, មនុស្ស​ដែល​លើស​ទម្ងន់ ឬ​ធាត់​គឺ​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការ​រលាក​នៅក្នុង​ខ្លួន​។ ពួកគេ​សម្គាល់​ឃើញថា ការ​រាល​ដាន​លៃ​ការ​រលាក​នេះ​ក៏​បង្កើន​ហានិភ័យ​នៃ​ការ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ផងដែរ​។​

​ការស្រាវជ្រាវ​បាន​ធ្វើ​ទៅលើ​មនុស្ស​៦០​នាក់​ដែល​មាន​អាយុ​ពី​៣០​ឆ្នាំ ដល់​៦៥​ឆ្នាំ​ដែល​លើស​ទម្ងន់ ឬ​ធាត់ និង​មាន​រង្វង់​ចង្កេះ​ធំ​។ អ្នកចូលរួម​ត្រូវបាន​គេ​ប្រាប់​អោយ​តម​ទាំង​ជាតិ​ស្ករ ឬ​ជាតិ​ខ្លាញ់​ក្នុង​រយៈពេល​៦​ខែ​។ ក្រុម​ទាំង​ពីរ​ក៏​បាន​ធ្វើ​លំ​ហាត់ប្រាណ​៣​ដង​ក្នុង​មួយ​សប្តាហ៍​ផងដែរ​។​

​នៅ​ពេល​ចាប់ផ្តើម និង​បញ្ចប់​នៃ​ការស្រាវជ្រាវ​, អ្នកចូលរួម​ត្រូវបាន​ថ្លឹង​ទម្ងន់​, ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន និង​ខ្លាញ់​នៅ​នឹង​ចង្កេះ​ក៏​ត្រូវបាន​វាស់ ហើយ​អ្នក​ស្រាវជ្រាវ​បាន​យក​គម្រូ​ឈាម​ទៅ​មើល​ដើម្បី​វាស់​លើ​ភ្នាក់ងារ​បញ្ជាក់​ពី​ការ​រលាក​ដែលមាន​៣​ជាទូទៅ​។​

​អ្នក​គ្រប់គ្នា​នៅ​ក្នុង​ការស្រាវជ្រាវ​មាន​ការកើនឡើង​២០%​ចំពោះ​កាយសម្បទា​រឹងមាំ​។ ទោះជា​យ៉ាងណា​ក៏ដោយ​, អ្នក​ដែល​តម​អាហារ​ដែល​មាន​ជាតិ​ស្ករ បាន​ស្រក​ទម្ងន់​ច្រើន​។ ជា​មធ្យម​, ពួកគេ​ស្រ​កបាន​១២,៧​គីឡូក្រាម បើ​ធៀប​ទៅ​នឹង​អ្នក​ដែល​តម​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​គឺ​៨,១៦​គីឡូក្រាម​តែប៉ុណ្ណោះ​។​

​ការស្រាវជ្រាវ​ក៏​បាន​បង្ហាញថា ក្រុម​ដែល​តម​អាហារ​ដែល​មាន​ជាតិ​ស្ករ​មាន​ការធ្លាក់ចុះ​ដែល​គួរអោយ​កាត់​សម្គាល់​នូវ​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន និង​ក្បាលពោះ​ផងដែរ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ​, ការ​តម​អាហា​រទាំង​ពីរ​ប្រភេទ​នេះ​បាន​ជួយ​បន្ថយ​ការ​រលាក​។​

​ស្តេ​វ៉ា​តបាន​និយាយថា ក្នុង​ក្រុម​ទាំងពីរ​, មាន​ការធ្លាក់ចុះ​គួរអោយ​កត់សម្គាល់​ចំពោះ​កម្រិត​នៃ​ការ​វាស់​អ្នក​សម្គាល់​នូវ​ការ​រលាក​ទាំង​៣​នោះ​៕