នៅពេលពាក់ស្បែកជើងកែងពេញមួយថ្ងៃ អ្នកអាចនឹងជួបប្រទះអាការៈឈឺពងបែកជើងបានយ៉ាងងាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗព្យាបាលជើងឈឺដោយសារពាក់ស្បែកជើងកែង ៖
១. ទឹកខ្មេះ
អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវចាក់ទឹកក្ដៅឧណ្ហចូលក្នុងធុងធំមួយសម្រាប់ត្រាំជើង។ បន្ទាប់មកបន្ថែមទឹកខ្មេះ ២ស្លាបព្រាយ និងអំបិលមួយចិបចូល។ កូរឱ្យសព្វ សឹមដាក់ត្រាំជើងសម្រាប់រយៈពេល ២០នាទី។
២. ព្យាបាលពងបែកដែលមានលើជើង
ពងបែកអាចនឹងលេចឡើងនៅពេលអ្នកពាក់ស្បែកជើងកែងលើកដំបូង។ ដូច្នេះដើម្បីចៀសវាងការឈឺចាប់និងការឆ្លងមេរោគ អ្នកចាំបាច់ត្រូវព្យាបាលពងបែកទាំងនោះឱ្យបានឆាប់រហ័សបំផុត។ ទោះជាយ៉ាងណាកុំចាក់ពងបែកឱ្យសោះ!
៣. ប្រេងផ្កាក្លាំងពូ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងផ្កាក្លាំងពូដោយប្រុងប្រយ័ត្នលើជើងដែលរបួសឈឺចាប់ជាការស្រេច។
៤. សន្ធឹងជើង
ការហាត់យូហ្កាបែបសន្ធឹងរាងកាយមិនត្រឹមតែជួយសម្រួលសាច់ដុំប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយពង្រឹងប្រអប់ជើងរបស់អ្នកបានយ៉ាងប្រសើរផងដែរ។
៥. កញ្ចប់ទឹកកក
ហើមសាច់ដុំប្រអប់ជើងដោយសារការពាក់ស្បែកជើងកែងមែនទេ? ចូរប្រើប្រាស់កញ្ចប់ទឹកកកស្អំនិងកុំភ្លេចឈ្លីម៉ាស្សាផងមួយស្របក់ម្ដងផង៕