ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងធ្លាប់ទទួលទានស្រាក្រហម ប៉ុន្តែប្រហែលជាមិនដឹងទេថាក្នុងកម្រិតមធ្យម ភេសជ្ជៈនេះអាចផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្នុងកម្រិតមធ្យមក៏មានន័យថា អ្នកមិនគួរទទួលទានលើសពី ២ កែវក្នុងមួយថ្ងៃឡើយសម្រាប់បុរស ហើយក៏មិនត្រូវច្រើនជាង ១ កែវ ដែរសម្រាប់នារី។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីមូលហេតុដែលអ្នកគួរទទួលទានស្រាក្រហម ៖
១. ការពារបេះដូង
ការទទួលទានស្រាក្រហមត្រឹម ១កែវនៅពេលយប់ជាប្រចាំអាចកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អដែលបង្កបញ្ហានៃជំងឺបេះដូងបានយ៉ាងប្រសើរដោយស្រាក្រហមមានផ្ទុកនូវសារធាតុ Tempranillo។
២. កាត់បន្ថយហានិភ័យនៃជំងឺមហារីក
ស្រាក្រហមជាប្រភពនៃសារធាតុ resveratrol និង polyphenols ដែលមានលក្ខណៈសម្បត្តិប្រយុទ្ធប្រឆាំងកម្ចាត់រ៉ាឌីកាល់សេរីដែលបង្កបញ្ហាសុខភាពផ្សេងៗក្នុងរាងកាយ រួមទាំងជំងឺមហារីក។
៣. ការពារខួរក្បាល
Alzheimer’s ជាបញ្ហាសុខភាពមួយដែលជះផលប៉ះពាល់ទូទៅបំផុតលើមនុស្សចាស់ដែលនាំឱ្យវង្វេងស្មារតី។ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាសារធាតុ resveratrol ក្នុងស្រាក្រហមអាចជួយឱ្យសមត្ថភាពនៃការចងចាំកាន់តែមានលក្ខណៈប្រសើរឡើង? អ្នកដែលទទួលទានស្រាក្រហមមួយកែវមិនងាយនឹងជួបប្រទះបញ្ហាចាស់វង្វេងឡើយនៅថ្ងៃខាងមុខ។
៤. គ្រប់គ្រងជាតិស្ករក្នុងឈាម
មូលហេតុដ៏ល្អបំផុតមួយទៀតដែលអ្នកគួរចាប់ផ្ដើមទទួលទានស្រាក្រហម គឺវាជួយរក្សាស្ថេរភាពនៃកម្រិតជាតិស្ករក្នុងឈាម។ នេះក៏ព្រោះតែស្រាក្រហមមានផ្ទុកសារធាតុ resveratrol។
៥. ជួយឱ្យស្រកទម្ងន់
នោះក៏ព្រោះតែសារធាតុនូវក្នុងស្រាក្រហមអាចជួយបង្កើនភាពសកម្មនៃសាច់ដុំ។ ហើយសារធាតុ Resveratrol ក៏មានប្រសិទ្ធិភាពបំលែងជាតិខ្លាញ់ពណ៌សទៅជាខ្លាញ់ពណ៌ត្នោតដែលជួយដល់ការសម្រកទម្ងន់ផងដែរ៕