​ប្រសិនបើ​កូន​របស់​អ្នកមាន​ចំណុច​ពណ៌​ស ឬ​ពណ៌​លឿង​នៅលើ​អណ្តាត ឬ នៅក្នុង​មាត់​របស់​ពួកគេ រួមជាមួយ​ការបន្ថយ​ចំណង់​អាហារ ពួកគេ​ប្រហែលជា​កើត​ជ្រាំង​អណ្តាត ដែល​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា​ជា​ជំងឺផ្សិត​។​

​វេជ្ជបណ្ឌិត Mary Varughese ជា​អ្នកពិគ្រោះ​យោបល់​នៅ​ផ្នែក​វេជ្ជសាស្ត្រ​ទូទៅ​ផ្នែក​ពេទ្យ​កុមារ កត់សំគាល់ថា វា​មិន​ដូច​ទឹកដោះគោ​នៅលើ​អណ្តាត​របស់​ទារក ដែលជា​រឿង​ធម្មតា​បន្ទាប់ពី​ការ​បំបៅ – ចំណុច​ដំបៅ​ពណ៌​ស​មិន​ងាយ​នឹង​លុប​ឫ​ជូ​តវា​ចេញ​ទេ​។ ប្រសិនបើ​អ្នក​នៅតែ​ព្យាយាម​ជូត​វា​នោះ ផ្ទៃ​អណ្តាត​អាច​មើលទៅ​ក្រហម ហើយ​ពេលខ្លះ​អាច​ហូរឈាម​ទៀតផង​។​

​ការឆ្លង​រោគ​តាម​មាត់​ច្រើនតែ​កើតមាន​ចំពោះ​ទារក​ដែលមាន​អាយុ​ពី ១ ខែ​ទៅ ២ ខែ ដែល​ផ្សិត​អាច​ជាប់​ក្នុង​មាត់ ឬ​ស្បែក​នៅពេល​ពួកវា​ឆ្លង​តាមរយៈ​ប្រឡាយ​កំណើត និង​ទ្វារមាស​របស់​អ្នក​ក្នុងពេល​សម្រាល​។ វា​អាច​ប៉ះពាល់​ដល់​ទារក​ប្រមាណ ៥ ទៅ ១០ ភាគរយ​នៃ​ទារក​ដែលមាន​សុខភាព​ល្អ​។

​ដើម្បី​ការពារ​ភាពស៊ាំ​របស់​កូន​អ្នក​ពី​ការឆ្លង​រោគ វា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​រក្សា​របស់រប​រ​ថែទាំ​ទារក ដូចជា​ប្រដាប់​ជ​ញ្ជា​ក់​លេង​របស់​ទារក ដប​បៅ ជាដើម​។ នេះ​ក៏​ព្រោះតែ​បាក់តេរី និង​ផ្សិត​អាច​លូតលាស់​នៅលើ​របស់​ទាំងនេះ ដែល​បណ្តាលឱ្យ​កូន​អ្នក​ឆ្លង​មេរោគ​ផ្សិត​តាម​មាត់ ពេល​ពួកគេ​ដាក់​វា​ចូលក្នុង​មាត់​។​

​វេជ្ជបណ្ឌិត Varughese បាន​អះអាងថា​ផ្សិត​នេះ​អាច​ស្ថិតនៅក្នុង​មាត់ ស្បែក​មាត់ ឬ​នៅលើ​ស្បែក​របស់​ពួកគេ ដោយ​មិន​បង្កបញ្ហា​អ្វី​ធំដុំ​ឡើយ​៕​