Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលធ្វើឲ្យអ្នកចាស់ជាងអាយុ។ តើមានអ្វីខ្លះទៅ?

  • នៅពេលដែលសម្ពាធការងារអ្នកធ្ងន់ពេក នឹងធ្វើឲ្យអ្នកឆាប់ចាស់ខ្លាំងណាស់។ ជាពិសេស ក៏អាចធ្វើឲ្យអ្នកឆាប់ប្រឈមនឹងគ្រោះថ្នាក់ផងដែរ។
  • នៅពេលដែលអ្នកញ៉ាំទឹកមិនគ្រប់គ្រាន់ ដោយខ្វះជាតិទឹក នោះស្បែកអ្នកនឹងស្ងួត ហើយគ្រើមខ្លាំង។ ដូចនេះ អ្នកគួរតែញ៉ាំទឹកឲ្យគ្រប់២០០០មីលីលីត្រក្នុងមួយថ្ងៃ ហើយចៀសពីការពិសារភេជ្ជៈដែលមានផ្ទុកសារធាតុកាហ្វេអ៊ីន ទើបអាចមានស្បែកស្អាត។
  • ការញ៉ាំស្រាច្រើនពេក នឹងបំផ្លាញស្បែកអ្នកយ៉ាងងាយ ដោយធ្វើឲ្យស្បែកអ្នកចាស់មុនអាយុ។ ដូចនេះ អ្នកគួរតែកាត់បន្ថយក្នុងការពិសារស្រា ទើបមិនធ្វើឲ្យស្បែកខូច។
  • ប្រសិនជាអ្នកតែងតែញីភ្នែក នឹងធ្វើឲ្យស្បែកដែលនៅជុំវិញភ្នែករបស់អ្នកងាយកើតមានស្នាមជ្រួញខ្លាំងណាស់។
  • ការបរិភោគបង្អែមច្រើន នឹងធ្វើឲ្យមុខអ្នកងាយឡើងមុនណាស់ ថែមទាំងធ្វើឲ្យអ្នកប្រឈមនឹងជំងឺទឹកនោមផ្អែមផងដែរ។
  • នៅពេលដែលអ្នកពិសារបន្លែ និងផ្លែឈើតិច នឹងធ្វើឲ្យអ្នកឆាប់ចាស់មុនអាយុ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
  • ការតែងតែចូលគេងយប់ជ្រៅពេក នឹងបំផ្លាញស្បែកអ្នកលឿនណាស់ ដោយធ្វើឲ្យអ្នកកើតមានរង្វង់ភ្នែកខ្មៅ ថែមទាំងធ្វើឲ្យស្បែកនៅជុំវិញភ្នែកឆាប់យារធ្លាក់ផងដែរ។
  • ស្បែកដែលត្រូវពន្លឺថ្ងៃច្រើន នឹងឆាប់ខូចខ្លាំងណាស់ ដោយធ្វើឲ្យអ្នកចាស់មុនអាយុ។ ដូចនេះ ប្រសិនជាអ្នកមានទម្លាប់ទាំងឡាយនេះ អ្នកគួរតែកែចេញ ទើបមិនចាស់មុនអាយុ៕