ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
ឆ្នាំខាល ជាបុគ្គលដែលអាចចាប់ជាប់នូវឱកាសដែលអាចបង្កើតបានលុយធំ។ ជាហេតុដែលធ្វើឲ្យលុយដែលចូលមកនឹងច្រើនទៅៗគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ។ ដូចនេះ អ្នកនឹងមិនឈឺក្បាលរឿងលុយទៀតទេ។
ឆ្នាំច
ឆ្នាំច មានចរិតដែលមិនអំណួត ថែមទាំងមានចិត្តស្មោះត្រង់។ ជាពិសេស មិនថាគេធ្វើការអ្វីទេ សុទ្ធតែអាចជោគជ័យទាំងអស់។ ជាហេតុដែលធ្វើឲ្យចំណូលរបស់គេគឺកើនខ្ពស់តែម្តង។
ឆ្នាំម្សាញ់
ឆ្នាំម្សាញ់ ជាអ្នកដែលមិនងាយបោះបង់អ្វីចោលទេពេលដែលជួបនឹងឧបសគ្គ ឬបញ្ហា។ ជាហេតុដែលធ្វើឲ្យគេកាន់តែដើរកាន់តែជោគជ័យ។ ដូចនេះ ទ្រព្យនឹងចូលមកច្រើនតែម្តង៕