ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ការប្រើប្រាស់ថ្នាំអាស្ពីរីនហាក់ដូចជាត្រូវបានផ្សារភ្ជាប់ជាមួួនឹងការថយចុះហានិភ័យនៃជំងឺមហារីកថ្លើម និងការស្លាប់ពីជំងឺថ្លើមរ៉ាំរ៉ៃ។
ការស្រាវជ្រាវថ្មីនេះបានរាប់បញ្ចូលមនុស្សជាង ៣០០.០០០នាក់ដែលមានអាយុពី៥០ឆ្នាំ ដល់៧១ឆ្នាំដែលបានប្រាប់ថាពួកគេប្រើថ្នាំអាស្ពីរីន និងថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីត (AINS) ដទៃទៀត និងត្រូវបានគេតាមដានអស់រយៈពេល១០ ទៅ១២ឆ្នាំ។ អំឡុងពេលនោះ, អ្នកចូលរួមជាង ៤០០នាក់បានស្លាប់ពីជំងឺថ្លើមរ៉ាំរ៉ៃ និង២៥០នាក់ផ្សេងទៀតត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកថ្លើម។
ធៀបទៅនឹងអ្នកដែលមិនប្រើថ្នាំ AINS, អ្នកដែលប្រើអាស្ពីរីនគឺមិនសូវជាស្លាប់ដល់ទៅ៤៥%ដោយសារជំងឺថ្លើមរ៉ាំរ៉ៃ និង៤១%ហាក់ដូចជាមិនសូវជាធ្វើរោគវិនិច្ឆ័យថាមានជំងឺថ្លើម។ អ្នកដែលប្រើប្រាស់ថ្នាំ AINS គឺហាក់ដូចជាមានតិចជាង២៦%ក្នុងការស្លាប់ដោយសារជំងឺថ្លើមរ៉ាំរ៉ៃ ប៉ុន្តែមិនត្រូវបានរករោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកថ្លើម។
វេជ្ជបណ្ឌិត វីក្រង់ សាហារ៉ាប៊ុដដេ (Vikrant Sahasrabuddhe) ដែលមកពីវិទ្យាស្ថានជំងឺមហារីកជាតិអាមេរិកបាននិយាយថា ប្រសិនបើការស្រាវជ្រាវត្រូវបានបញ្ជាក់, ពួកវាអោយនាំអោយមានមធ្យោបាយថ្មីដើម្បីការពារជំងឺថ្លើមរ៉ាំរ៉ៃ និងជំងឺមហារីកថ្លើម។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុង Journal of the National Cancer Institute។
ការស្រាវជ្រាវពីមុនបានផ្សារភ្ជាប់ការរលាករ៉ាំរ៉ៃដែលត្រូវបានបង្កឡើងដោយជំងឺថ្លើមទៅនឹងដំណើរការកោសិកាដែលអាចបង្កអោយទៅជាជំងឺមហារីក, ខណៈពេលដែលការស្រាវជ្រាវដទៃទៀតបានបង្ហាញថា ថ្នាំអាស្ពីរីន និងប្រភេទថ្នាំ AINS ដទៃទៀត អាចជួយបន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន។
វេជ្ជបណ្ឌិត អ៊ីស្រា លឺវី (Isra Levy) និងវេជ្ជបណ្ឌិត ការ៉ូលីន ផីម (Carolyn Pim) បានសម្គាល់ឃើញថា ទោះបីជាវាមានតម្លៃដើម្បីសិក្សាពីសក្តានុពលនៃវិធីសាស្ត្រនៃការការពារថ្មីដូចជា ការប្រើប្រាស់ថ្នាំ AINS ក៏ដោយ, ប៉ុន្តែវាក៏ចាំបាច់ផងដែរដើម្បីសំដៅទៅរកភាពប្រសើរឡើងទៅលើការអនុវត្តដែលផ្តល់នូវការការពារ និងការធ្វើអន្តរាគមន៍។
មូលហេតុត្រូវបានគេដឹងនៃជំងឺថ្លើមរ៉ាំរ៉ៃ និងជំងឺមហារីកថ្លើមនោះគឺការឆ្លងមេរោគរលាកថ្លើម B និងការឆ្លងមេរោគរលាកថ្លើម C និងការផឹកស្រា។ ការផ្សារភ្ជាប់ទៅនឹងភាពធាត់ និងជំងឺទឹកនោមផ្អែមក៏ត្រូវបានគេបង្ហាញផងដែរ។
ការធ្វើអន្តរាគមន៍នានាដូចជា ការចាក់វ៉ាក់សាំងចំពោះជំងឺរលាកថ្លើម B និង C គឺមានហើយ ប៉ុន្តែវិធីសាស្ត្រដែលផ្តល់ប្រសិទ្ធភាពក្នុងការបន្ថយអត្រានៃជំងឺរលាកថ្លើម B និង C នោះគឺមិនទាន់ច្បាស់នៅឡើយទេ៕