អាស៊ីត​ខ្លាញ់ អូ​មេហ្គា ៣ ដែល​ត្រូវបាន​គេ​ហៅថា DHA ដែល​មាន​នៅក្នុង​សាច់​ត្រី គឺ​អាច​ជួយ​ពង្រឹង ដល់​ការចងចាំ និង ថាមពល​របស់​ខួរក្បាល​យើង​បាន​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​បង្ហា​ញ​របស់ ការសិក្សា​ស្រាវជ្រាវ​មួយ​។​

លោក Yves Sauve និង ក្រុមការងារ​របស់​គាត់ ដែល​មកពី មហាវិទ្យាល័យ​ផ្នែក​វេជ្ជសាស្ត្រ Alberta បានបង្ហាញ ទំនាក់ទំនង​ការចងចាំ​និង​អាហារ ដែល​សម្បូរ​ទៅដោយ DHA ។ លោកនាយក Sauve បាន​និយាយថា ពួកយើង​ចង់រ​ក​អោយ​ឃើញ​ថា តើ​ការបរិភោគ​ត្រី អាច​នឹង​ជួយ ដល់​សមត្ថភាព​នៃ​ការចងចាំ​អោយ ប្រសើរឡើង បាន​ដោយ​របៀប​ណា​?

អ្វី​ដែល​យើង​បាន​រកឃើញ​នោះ​គឺថា កោសិកា​នៃ​ការចងចាំ​អាចមាន ទំនាក់ទំនង យ៉ាង​ប្រសើរ​រវាង​គ្នា និង គ្នា និង រៀបចំ​បាន​ឡើងវិញ​នូវ​សារ​ចងចាំ បានល្អ​ជាង​មុន នៅពេល ដែល កម្រិត DHA នៅក្នុង​តំបន់​នៃ​ខួរក្បាល ត្រូវបាន​បង្កើន​ឡើង​បាន​ខ្ពស់​ជាង​មុន ។ កត្តា​នេះ ហើយ ដែល​អាច​ពន្យល់​បាន​ថា ហេតុអ្វី​បានជា របប​អាហារ​ដែល​មាន​កម្រិត DHA ខ្ពស់​អាច ធ្វើអោយ សមត្ថភាព​នៃ​ការចងចាំ​ប្រសើរ​ឡើង​ជាង​មុន​បាន ។​

ដូច្នេះ អ្នក​គប្បី​ធ្វើ​ការបន្ថែម នូវ របប​អាហារ ដែល​មាន​ផ្ទុក​នូវ DHA មានដូចជា ការបង្កើន​នូវ​ការ បរិភោគ​សាច់​ត្រី ឬ លេបថ្នាំ​គ្រាប់​សារជាតិ​បន្ថែម ដើម្បី​អាច​ការពារ​បាន​នូវ ការធ្លាក់ចុះ នៃ​កម្រិត DHA នៅ​ក្នុង​ខួរក្បាល ទៅតាម​អាយុកាល ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង