ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការវះកាត់ជំងឺមហារីកសួតអាចប្រើរយៈពេលយូរ ហើយមានតម្លៃថ្លៃជាងការវះកាត់ដទៃទៀតប្រសិនបើអ្នកជំងឺធាត់។
អ្នកស្រាវជ្រាវបានវិភាគទៅលើទិន្នន័យពីអ្នកជំងឺជនជាតិអាមេរិកជាង១៩.០០០នាក់ដែលបានធ្វើការកាត់ផ្នែកមួយនៃសួតដោយសារតែជំងឺមហារីកសួតនៅចន្លោះឆ្នាំ២០០៦ ដល់ឆ្នាំ២០១០។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត Annals of Thoracic Surgery។
ជិត១/៤នៃអ្នកជំងឺនៅក្នុងការស្រាវជ្រាវនេះគឺធាត់ដែលត្រូវបានគេកំណត់ថា សន្ទស្សន៍នៃទម្ងន់ខ្លួនរបស់ពួកគាត់គឺលើសពី៣០។
អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា ការធាត់មិនបង្កើនហានិភ័យនៃការស្លាប់អំឡុងពេល៣០ថ្ងៃក្រោយការវះកាត់ ឬបង្កើនរយៈពេលនៃការសម្រាកក្នុងមន្ទីរពេទ្យយូរនោះទេ។
វេជ្ជបណ្ឌិត អេរីក ហ្គ្រូហ្គេន (Eric Grogan) ដែលមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ Vanderbilt បាននិយាយថា ជាមួយនឹងក្នុងបន្ទប់វះកាត់ដែលមានតម្លៃ៦៥ដុល្លារក្នុងមួយនាទី, ការធាត់អាចក្លាយទៅជាមានតម្លៃថ្លៃលឿនខ្លាំង។
វេជ្ជបណ្ឌិត ចាម៉ី ជូលៀន (Jamii St. Julien) បាននិយាយថា វាត្រូវតែមានការបញ្ជាក់អោយបានច្បាស់ទៅនឹងការសម្រកទម្ងន់ និងជម្រើសនៃរបៀបរស់នៅដែលប្រកបដោយសុខភាព។
អ្នកស្រាវជ្រាវបានបង្ហាញថា រយៈពេលនៃការវះកាត់អាចត្រូវបានថយចុះដោយការបង្កើតការវះកាត់នៅក្នុងបន្ទប់ធំ, លើគ្រែវះកាត់ដែលធំ និងសម្ភារៈវែងៗដើម្បីកែសម្រួលដល់អ្នកជំងឺធាត់។
វេជ្ជបណ្ឌិត ដេវីដ ចូន (David Jones) ជាសាស្ត្រាចារ្យដែលមកពីសាកលវិទ្យាល័យ Virginia បានសរសេរថា ការស្រាវជ្រាវផ្តល់អោយមានការរីកចម្រើនអំពីថាតើជំងឺធាត់ប៉ះពាល់ដល់ការវះកាត់យ៉ាងណានោះ។
គាត់ក៏បានសរសេរថា ជំងឺធាត់ និងជំងឺមហារីកសួតគឺជាបញ្ហាដែលទាក់ទងទៅនឹងរយៈពេល និងគុណភាពនៃជីវិត។ ការបង្ហាញនេះគាំទ្រដល់តម្រូវការនៃការពិនិត្យថាតើជំងឺធាត់ប៉ះពាល់ដល់ការថែទាំសុខភាពយ៉ាងដូចម្តេច ជាពិសេសចំពោះអ្នកដែលត្រូវបានធ្វើការវះកាត់នោះ។
អត្រានៃជំងឺធាត់នៅក្នុងសហរដ្ឋអាមេរិកបានកើនពី២១%ដល់ឆ្នាំ២០០៨ នៅក្នុងឆ្នាំ២០០១ដល់ឆ្នាំ២០០៨៕