Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារសម្រន់ដែលអ្នកអាចពិសារក្នុងពេលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ?

  • អ្នកអាចពិសារសូកូឡាបាន ព្រោះក្នុងនោះមានសារធាតុដែលអាចជួយឲ្យកូនក្នុងផ្ទៃលូតលាស់បានល្អ ហើយលូតលាស់ដោយប្រក្រតី។ ប៉ុន្តែអ្នកមិនគួរបរិភោគហួសកម្រិតនោះទេ ព្រោះបើច្រើនពេក អាចប៉ះពាល់ដល់កូនក្នុងផ្ទៃទៅវិញ។
  • អ្នកក៏អាចបរិភោគយីហ៊ឺសរសៃបានដែរ ព្រោះក្នុងនោះក៏មានសារធាតុដែលអាចជួយឲ្យទារកក្នុងផ្ទៃលូតលាស់បានគ្រប់ជ្រុងជ្រោយផងដែរ ថែមទាំងអាចចៀសពីមេរោគជំងឺផ្សេងៗបាន ប៉ុន្តែអ្វីដែលអ្នកគួរតែចាំ គឺមិនអាចពិសារច្រើនឡើយ។
  • ផ្លែប៉ោម ជាផ្លែឈើដែលអ្នកអាចបរិភោគជាអាហារសម្រន់បាន ព្រោះអាចជួយប៉ូវទាំងសុខភាពរបស់អ្នក ព្រមទាំងកូនក្នុងផ្ទៃផងដែរ។
  • ផ្លែចេក ក៏ល្អចំពោះសុខភាពកូនក្នុងផ្ទៃដែរ។ ដូចនេះ នៅពេលដែលអ្នកឃ្លាន អ្នកអាចញ៉ាំបានអាហារទាំងឡាយខាងលើនេះ ព្រោះអ្នកអាចទទួលបានអត្ថប្រយោជន៍ច្រើនពីអាហារទាំងអស់នេះផងដែរ៕