​យោងតាម​ការស្រាវជ្រាវ​ធំ​មួយ បានកំណត់​ទំនាក់ទំនង​រវាង​ជំងឺ​ទឹកនោមផ្អែម និង​ការ​កើន​ហានិភ័យ ១១ ប្រភេទ​មហារីក នៅ​បុរស និង ១៣ ប្រភេទ នៅ​ស្ត្រី ។​

​ការស្រាវជ្រាវ បាន​ពិនិត្យមើល​ទិន្នន័យ​របស់​មនុស្សពេញវ័យ ៤១០.១៩១ នាក់ កើត​ជំងឺ​ទឹកនោមផ្អែម​និង​តាមដាន​ក្នុង​រយៈពេល ៥ ឆ្នាំ ដើម្បី​វាយតម្លៃ​ការរីកចម្រើន​របស់​ជំងឺមហារីក ។​

​លទ្ធផល​បង្ហាញថា បុរស​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ មាន​ហានិភ័យ​មហារីក​ខ្ពស់ជាង ៣៤% ប្រៀប​នឹង​អត្រា​មធ្យម​ក្នុង​ចំនួន​ប្រជាជន ។ ហើយ​ស្ត្រី ហានិភ័យ​កើន​ដល់ ៦២% ។​

​បុរស​កើត​ទឹកនោមផ្អែម កើន​ហានិភ័យ​មហារីក ១១ ប្រភេទ ដែល​ខ្ពស់បំផុត គឺ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​, កើន​ដល់ ៨៦% ។ ជំងឺមហារីក​ផ្សេងទៀត ដែល​ត្រូវ​បានបង្ហាញ​គឺ​មហារីក​ស្បែក​, មហារីក​តម្រងនោម​, មហារីក​ឈាម​, មហារីក​ថ្លើម​, មហារីក​ក្រពេញ​ទី​រ៉ូ​អ៊ី​ដ​, មហារីក​សួត​, មហារីក​កូនកណ្តុរ​, មហារីក​ក្រពេញ​លំពែង​, មហារីក​ពោះវៀនធំ និង​មហារីកក្រពះ ។​

​ដោយឡែក​ស្ត្រី​មាន​ជំងឺ​ទឹកនោមផ្អែម គឺ​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​កើន ១៣ ប្រភេទ​មហារីក ក្នុងនោះ ខ្ពស់បំផុត គឺ​មហារីក​បំពង់ក​, ជាមួយនឹង​អត្រា​កើន ២ ដង ។ ពួកគេ​ក៏​កើន​ហានិភ័យ​មហារីក​មួយចំនួន​ដូច​បុរស​ដូចជា​មហារីក​ឈាម​, មហារីក​ថ្លើម​, មហារីក​ក្រពេញ​ទី​រ៉ូ​អ៊ី​ដ​, មហារីក​សួត​, មហារីក​កូនកណ្តុរ​, មហារីក​ក្រពេញ​លំពែង​, មហារីក​ពោះវៀនធំ និង​មហារីកក្រពះ ។ ក្រៅពីនេះ នៅ​ត្រូវ​បង្ការ​មហារីក​បំពង់​អាហារ​, មហារីក​សុដន់​, មហារីក​មាត់ស្បូន និង​មហារីក​ស្បូន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង