​ទឹកខ្មេះ​ប៉ោម ជា​សារជាតិ​ធម្មជាតិ​មួយ​មានគុណ​ប្រយោជន៍​ជាច្រើន​សម្រាប់​សុខភាព ពិសេស​ប្រសិទ្ធភាព​បញ្ចុះទម្ងន់​ដ៏​អស្ចារ្យ​របស់​វា ប្រសិនបើ​យើង​ទទួលទាន​មុន​ចូល​គេង​។ ក្រៅពីនេះ ទទួលទាន​ទឹកខ្មេះ​ប៉ោម​មុន​ពេលបាយ​អាច​បន្ថយ​បរិមាណ​ស្ករ​ក្នុង​ឈាម​។​

​អ្នកវិទ្យាសាស្ត្រ​បាន​បញ្ជាក់ថា ទទួលទាន​ទឹក​១​កែវ លាយ​ជាមួយ​ទឹកខ្មេះ​ប៉ោម​បន្តិច មុន​ចូល​គេង​ជួយ​ឱ្យមាន​ស្ថិរភាព​ជាតិ​ស្ករ​ក្នុង​ឈាម​ពេញ​មួយ​យប់ ។​

​ការស្រាវជ្រាវ​ត្រូវបាន​ប្រកាស​ដោយ​ទស្សនា​វ​ដ្តី Diabo Care របស់​អាមេរិក​កន្លង​ទៅ​ថា ទឹកខ្មេះ​ប៉ោម​អាចជួយ​អោយមាន​ស្ថិរភាព​កម្រិត​អាំង​ស៊ុយ​លីន និង​បង្កើន​កម្រិត​រំញោច​អាំង​ស៊ុយ​លីន ។ ការប្រើប្រាស់​ទឹកខ្មេះ​ប៉ោម​ជាប្រចាំ នៅពេល​យប់ រួមចំណែក​ធ្វើ​ឲ្យ​ស្រក​ទម្ងន់ អាស្រ័យ​ដោយ​បរិមាណ​អាស៊ីត​អ័​រ​ហ្គា​និក និង​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម ដែល​វា​ឥទ្ធិពល​ដល់​ដំណើរការ​គីមី​ពាក់ព័ន្ធ​ដល់​ការ​បំប្លែង​សារជាតិ​។​

​ប៉ុន្តែ បើសិន​អ្នក​ចង់​ពង្រីក​តួនាទី​បញ្ចុះទម្ងន់​ដ៏​អស្ចារ្យ របស់​វា គួរ​គួបផ្សំ​ជាមួយ​ការហាត់​ប្រាណ​រាល់ថ្ងៃ ។​

​រីឯ​ការស្រាវជ្រាវ​មួយ​របស់​ជប៉ុន​បង្ហាញ​ថា ទទួលទាន​ទឹកខ្មេះ​ប៉ោម​១​ស្លាបព្រា​បាយ ក្នុង​១​ថ្ងៃ រយៈពេល​១​សប្តាហ៍ អាច​ស្រក​ទម្ងន់​ជា​មធ្យម 450g និង 1,25cm នៃ​រង្វង់​ចង្កេះ ។ ហើយ​លទ្ធផល​នឹង​រឹតតែ​ប្រសើរ ចំពោះ​អ្នក​ទទួលទាន ២ ស្លាបព្រា គឺ​ស្រក​ទម្ងន់​ជា​មធ្យម​ជិត 1,8kg និង​ជិត 2,5cm រង្វង់​ចង្កេះ ។​

​ប៉ុន្តែ ចូរ​ប្រយ័ត្នប្រយែង ពេល​ទទួលទាន​ទឹកខ្មេះ​ប៉ោម​ដោយ​មិនត្រូវ​ទទួលទាន​ផ្ទាល់ គួរ​លាយ​ជាមួយ​ទឹក​រាវៗ ឬ លាយ​ក្នុង​ម្ហូប​៕​