បរិភោគស្ពៃក្តោបស្ងោរជាប្រចាំ អាចព្យាបាលជំងឺច្រើនប្រភេទ ពិសេសជំងឺខ្លាញ់រុំថ្លើម ។
វេជ្ជបណ្ឌិតខាងសរសៃឈាមបេះដូងល្បីឈ្មោះចិនមួយរូប បានឲ្យដឹងថា លោកធ្លាប់មានជំងឺលើសឈាមធ្ងន់ ថែមទាំងខ្លាញ់រុំថ្លើម និងកើនកូឡេស្តេរ៉ូលឈាម ។ ក្រោយមក លោកបានកែសម្រួលរបបអាហារដោយអាទិភាពពពួកបន្លែ (ស្រដៀងម្ហូបបួស) ។ ពិសេសស្ពៃក្តោបស្ងោរជាអាហារដែលលោកទទួលទានរៀងរាល់ព្រឹក ។ លោកប្រាប់ គួរប្រើស្ពៃក្តោបសរីរាង្គ (ឬ បន្លែស្អាត) ស្ងោរក្នុងទឹកពុះប្រមាណពី ១ ទៅ ២ នាទី, មិនចាំបាច់ដាក់ប្រេង និងអំបិលចូល, រង់ចាំដល់វាឆ្អិនបាន ៨០% នោះអាចទទួលទាន ។
វិធីទទួលទាននេះពុំត្រឹមតែអាចបន្ថយស្ថានភាពខ្លាញ់រុំថ្លើម តែនៅជួយឲ្យជំងឺរ៉ាំរ៉ៃចំនួន៥នៅក្នុងសរីរាង្គមានភាពប្រសើរឡើង។ ជំងឺទាំង៥ នេះរួមមាន៖ លើសឈាម ខ្លាញ់ក្នុងឈាមខ្ពស់ ស្ករក្នុងឈាមខ្ពស់ អាស៊ីតអ៊ុយរិកខ្ពស់ និងលើសទម្ងន់។
វេជ្ជបណ្ឌិតដដែលនេះ បានឱ្យដឹងថា ដោយការទទួលទានបែបនេះជាប្រចាំ អាចជួយឲ្យបរិមាណកូឡេស្តេរ៉ូលរបស់លោកថយចុះសន្សឹមៗ ហើយទម្ងន់ក៏ស្រក និងពុំមានលាប់ជំងឺខ្លាញ់រុំថ្លើមឡើយ៕