ក្រៅពីផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនចំពោះសុខភាពហើយនោះ ប្រេងដូងក៏ល្អសម្រាប់សម្រស់ផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើប្រេងដូងល្អយ៉ាងណាខ្លះទៅសម្រាប់ដោះស្រាយបញ្ហាសក់? ខាងក្រោមវេបសាយសុខភាព  Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗក្នុងការប្រើប្រាស់ប្រេងដូងដើម្បីភាពស្រស់ស្អាតនៃសក់ ​៖

១. ជួយឱ្យសក់លែងជំពាក់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងដូងបន្តិចពីគល់ដល់ចុងនៃសក់។ បន្ទាប់មកអ្នកអាចប្រើក្រាស់យកសិតសក់ថ្នមៗដោយមានជំនួយពីម្រាមដៃដើម្បីរំដោះសក់ដែលជំពាក់។

២. បង្កើនការលូតលាស់សក់

ជាដំបូងត្រូវកម្ដៅប្រេងដូងឱ្យក្ដៅឧណ្ហៗសិន បន្ទាប់មកសឹមលាបម៉ាស្សាប្រេងដូងលើស្បែកក្បាល។ កុំភ្លេចលាបលើសក់ពីគល់ទៅចុងផង។ ប្រើប្រាស់កន្សែងស្អាតរុំសក់ឱ្យជិតសម្រាប់រយៈពេល ៣០ នាទី។ កក់សម្អាតសក់ចេញជាមួយសាប៊ូដូចពេលធម្មជាតិជាការស្រេច។

៣. ព្យាបាលសក់ស្ងួត

ជាដំបូងចាក់ប្រេងដូងបន្តិចលើបាតដៃរួចចាប់ផ្ដើមត្រដុសជាមួយបាតដៃម្ខាងទៀតដើម្បីកម្ដៅប្រេងសម្រាប់រយៈពេលពី ២ ទៅ ៣ វិនាទី។ លាបប្រេងពីចុងសក់ដល់គល់។ ទុកចោលយូរប៉ុណ្ណាក៏បាន គ្រាន់តែកុំភ្លេចរុំសក់ក្នុងកន្សែង។ ចុងក្រោយកក់សម្អាតសក់ចេញជាមួយសាប៊ូកម្រិតស្រាលជាការស្រេច។

៤. ព្យាបាលអង្គែ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមប្រេងដើមតែនិងទឹកក្រូចឆ្មារស្រស់ក្នុងប្រេងដូងដោយប្រើបរិមាណស្មើគ្នា។ កូរឱ្យសព្វ សឹមលាបម៉ាស្សាលើសក់និងស្បែកក្បាល។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣នាទី សឹមលាងសម្អាតចេញ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង