ដរាបណា​ដែល​អ្នក​នៅ​មានជីវិត ស្បែក​របស់​អ្នក​នឹង​ប្រែ​ទៅ​រក​ភាព​ចាស់ អ្នក​មិន​អាច​គេច​ផុត​បាន​ទេ​។ បើ​ទោះបីជា​យើង​មិន​អាច​នឹង​ស្វែងរក​ប្រភព​នៃ​ភាព​វ័យក្មេង​បាន​រហូត ប៉ុន្តែ​មាន​អាហារ​មួយ​ចំនួន​ដែល​មានគុណ​សម្បត្តិ​ក្នុង​ការ​ជួយ​ប្រឆាំង​នឹង​ភាព​ចាស់​។

អាហារ​ទាំងនោះ​គឺជា​ជម្រើស​ដ៏​មាន​សុវត្ថិភាព​និង​មាន​ផល​ល្អ​ដល់​សុខភាព លុះត្រាតែ​ប្រភព​នៃ​ភាព​ក្មេង​វ័យ​ត្រូវ​បាន​អះអាង​ថា​មិនមែន​ជា​រឿង​ភូត​កុហក​។ អាហារ​ដែល​ប្រឆាំង​នឹង​ភាព​ចាស់​ត្រូវ​បាន​គេ​ដឹង​ថា​អាច​កាត់​បន្ថយឥទ្ធិពល​នៃ​ភាព​ចាស់​ទៅ​លើ​រា​ង្គ​កាយ​របស់​មនុស្ស​។ អាហារ​ទាំងនោះ​មាន​ដូច​ជា​៖

ផ្លែ​ប៊ឺ​រ​៖ ផ្លែ​ប៊ឺ​រ​គឺជា​ផ្លែ​ឈើ​ដែល​ជា​ប្រភព​នៃ​ជាតិ​ខ្លាញ់​ល្អ​ដល់​សុខភាព​។ ជាតិ​ខ្លាញ់​នេះ​ជួយ​កាត់​បន្ថយ​កូ​លេ​ស្តេ​រ៉ូ​ល​មិនល្អ​ក្នុង​រា​ង្គ​កាយ​ដែល​អាច​បង្ករ​ឱ្យ​មានការ​ស្ទះ​ក្នុង​សរសៃឈាម​។ ផ្លែ​ប៊ឺ​រ​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន E ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​អាច​ជួយ​ធ្វើ​ឱ្យ​ស្បែក​មាន​សុខភាព​ល្អ​ដោយ​ការ​បន្ថែម​ជាតិ​សំណើម​និង​ភាព​ទន់​ដល់​ស្បែក​។

ផ្លែ​ប៊ឺ​រី​៖ ផ្លែ​ប៊ឺ​រី​ដូច​ជា ប្ល៊ូ​ប៊ឺ​រី និង​ប្លេ​ក​ប៊ឺ​រី មាន​ផ្ទុក​ហ្លេ​វ៉ូ​ណូ​អ៊ី​ត (flavonoids) ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​អានុភាព​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទាំងនេះ​ជួយ​ការពារ​ករា​ង្គ​កាយ​របស់​អ្នកប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី​ដែល​អាច​បង្ករ​ឱ្យ​មានការ​បំផ្លាញ​ដល់​កោសិកា​រស់​។ ផ្លែ​ប៊ឺ​រី​ក៏​មាន​ផ្ទុក​វីតាមីន C ដែល​ជួយ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​ផង​ដែរ​។

ពពួក​ផ្កា​ស្ពៃ​៖ ផ្កា​ខាត់ណា​បៃតង ផ្កា​ខាត់ណា​ស និង​ស្ពៃក្តោប គឺ​ពពួក​នៃ​ផ្កា​ស្ពៃ​។ បន្លែ​ទាំងនេះ​ជួយ​រា​ង្គ​កាយ​ក្នុង​ការ​ប្រឆាំង​នឹង​ជាតិពុល​និង​ជំងឺមហារីក​។ ការ​បរិភោគ​បន្លែ​ទាំងនេះ​ទាំង​ឆៅ​ឬ​ឆ្អិន​តិច​ៗ​គឺជា​វិធី​ល្អ​បំផុត​ក្នុង​ការ​ទទួលយក​ជីវជាតិ​សំខាន់​ទាំងនេះ​។ ការ​ចម្អិន​ឆ្អិន​អាច​បំផ្លាញ​អង់ស៊ីម​ល្អ​របស់​វា​ដែល​រា​ង្គ​កាយ​ត្រូវការ​។

គ្រាប់​ផ្លែ​ឈើ​៖ គ្រាប់​ផ្លែ​ឈើ​សម្បូរ​ទៅ​ដោយ​វីតាមីន សារជាតិ​ខនិជ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ផ្សេង​ៗ​។ គ្រាប់​ផ្លែ​ឈើ​អាច​ជួយ​បន្ថយ​កូ​លេ​ស្តេ​រ៉ូ​ល ជួយ​ប្រព័ន្ធ​រំលាយ​អាហារ និង​បង្ការ​ជំងឺមហារីក​។