បូស​លើ​ប្រដាប់​ភេទបុរស​គឺជា​ការ​កកើត​ជា​ខ្ទុះ​នៅ​ត្រង់​ប្រដាប់​ភេទ រួច​បង្ក​ទៅ​ជា​ជំងឺ​បូស​។ ហើយ​ជំងឺ​បូស​នេះ​កើត​មាន​ទាំង​បុរស​និង​ស្ដ្រី ជា​ពិសេស​ក្មេង​ៗ​វ័យ​ជំទង់ ដែល​បង្ក​ឡើង​ដោយ​បាក់តេរី​ម្យ៉ាង​ឈ្មោះ​ថា​ស្ដា​ភី​ឡូកូ​ក រួច​ក៏​រាល​ក្លាយទៅជា​បូស​តែ​ម្ដង​។

ជំងឺ​បូស លើ​ប្រដាប់​ភេទបុរស​គឺជា ជំងឺ​មួយ​ប្រភេទ​ដែល​កើត​មាន​ចំពោះ​អ្នក ដែល​រស់នៅ​មិន​ស្អាត និង​ខ្វះ​អនាម័យ​ក្នុង​ការ​ស្លៀកពាក់ ជា​ពិសេស​គឺ​ការ​ប្រើប្រាស់​ខោ​ទ្រនាប់​ដែល​មិន​ស្អាត​ល្អ​។ ប្រសិនបើ​អ្នក មិន​បាន​ធ្វើការ​ព្យាបាល និង ដោះស្រាយ​វា​អោយទាន់​ពេលវេលា នោះ​វា​អាច​នឹង ផ្តល់​ផល​លំបាក​ដល់​សុខភាព​នៃ ប្រដាប់បន្តពូជ​របស់​អ្នក នា​ថ្ងៃក្រោយ​ទៀត​។

មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​បូស​លើ​ប្រដាប់​ភេទបុរស

មូលហេតុ​ដែល​នាំ​ឱ្យ​កើត​ជំងឺ​បូស​នៅ​ត្រង់​ប្រដាប់​ភេទ​នោះ គឺ​បណ្ដាល​មក​ពី​ភាព​ខ្វះ​អនាម័យ​ពេល​ដែល​លោក​អ្នក​ស្លៀកពាក់​ខោអាវ​មិន​បាន ស្អាត ទើប​បណ្ដាល​ឱ្យ​ជាប់​មេរោគ​ស្ដា​ភី​ឡូកូ​កមក​ជាមួយ​ខោអាវ ជា​ពិសេស​ខោ​ទ្រនាប់ ហើយ​មាន​ប៉ះ​ផ្ទាល់​ជាមួយ​ស្បែក បន្ទាប់​មក​ក៏​រោល​ទៅ​ជា​បូស​។ ប្រសិនបើ​លោក​អ្នក​កើត​ជំងឺ​បូស ហើយ​យកដៃ​ទៅ​អេះ​កន្លែង​ផ្សេង​ៗ មេរោគ​ស្ដា​ភី​ឡូកូ​ក​អាច​នឹង​រោល​ទៅ​កន្លែង​នោះ​តាម​រយៈ​ក្រចកដៃ​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង