ឧស្សាហ៍ស្ងួតប្រេះកៀនមាត់ឬ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗព្យាបាលទប់ស្កាត់បញ្ហាស្ងួតប្រេះកៀនៗមាត់ ៖
១. កម្រិតការលាងសម្អាតមុខ
ជាពិសេសប្រសិនបើអ្នកមានស្បែកមុខខ្លាញ់ អ្នកប្រាកដជាមានទំនោរចង់លាងសម្អាតមុខជាញឹកញាប់។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីជាការប្រសើរអ្នកចាំបាច់កម្រិតការលាងសម្អាតមុខត្រឹមតែ ២ដងក្នុងមួយថ្ងៃបានហើយ ជាពិសេសប្រសិនបើស្បែកកៀនមាត់ងាយនឹងស្ងួតប្រេះ។
២. ប្រើប្រាស់ប្រេងធម្មជាតិ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ប្រេងធម្មជាតិរួមមានប្រេងដូង ប្រេងអាល់ម៉ុន និងប្រេងអូលីវជាដើមលាបម៉ាស្សាលើស្បែកកៀនមាត់។
៣. ទឹកឃ្មុំ
លាបម៉ាស្សាទឹកឃ្មុំ ១ស្រទាប់ស្ដើងលើតំបន់ស្បែកដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។
៤. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
អ្នកចាំបាច់ត្រូវទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់រាល់ថ្ងៃដើម្បីរក្សាសំណើមស្បែកពីខាងក្នុងទប់ស្កាត់បញ្ហាស្ងួតប្រេះកៀនមាត់។
៥. រក្សារបបអាហារមានតុល្យភាព
ការទទួលទានអាហារសុខភាពល្អក៏ចាំបាច់ផងដែរ ប្រសិនបើអ្នកមិនចង់ឱ្យស្បែកកៀនមាត់ស្ងួតប្រេះ។ ចូរព្យាយាមទទួលទានអាហារសម្បូរជាតិដែក ស័ង្កសី និងវីតាមីន c។
៦. ផ្លាស់ប្ដូរថ្នាំដុសធ្មេញ
សម្រាប់មនុស្សមួយចំនួន ការស្ងួតប្រេះកៀនមាត់អាចបណ្ដាលមកពីប្រភេទនៃថ្នាំដុសធ្មេញដែលអ្នកប្រើប្រាស់។ ប្រសិនបើអ្នកសង្ស័យថាថ្នាំដុសធ្មេញដែលអ្នកប្រើបច្ចុប្បន្ននាំឱ្យមានបញ្ហាស្ងួតកៀនមាត់ ចូរសាកល្បងផ្លាស់ប្ដូរថ្នាំដុសធ្មេញដែលមានគ្រឿងផ្សំកម្រិតស្រាល៕