បញ្ហាឈាមអញ្ចាញកំឡុងពេលមានផ្ទៃពោះមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាឈាមអញ្ចាញកំឡុងពេលមានផ្ទៃពោះ ៖
១. ទទួលទានទឹកដោះគោក្ដៅឧណ្ហៗ
ចូរទទួលទានទឹកដោះគោក្ដៅឧណ្ហៗ ១ពែងឱ្យបានម្ដង ឬ២ដងក្នុងមួយថ្ងៃ ឬនៅពេលអញ្ចាញរបស់អ្នកហូរឈាម។ អ្នកក៏អាចលាយម្សៅរមៀតចូលបន្តិចដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកបានដុសសម្អាតធ្មេញផងដែរក្រោយពេលទទួលទានទឹកដោះគោ។
២. ខ្ពុរមាត់ជាមួយទឹកអំបិល
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗមួយកែវ។ កូរឱ្យសព្វ សឹមខ្ពុរសម្អាតមាត់ជាមួយទឹកល្បាយនេះនៅពេលព្រឹកនិងមុនពេលចូលគេង។
៣. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ពុរទឹកប្រទាលកន្ទុយក្រពើស្រស់ក្នុងមាត់យ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃ។ ប្រទាលកន្ទុយក្រពើមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីដែលជួយឱ្យអញ្ចាញធ្មេញឆាប់ជាសះស្បើយ។
៤. ទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺចាក់ទឹកឃ្មុំបន្តិចលើម្រាមដៃ រួចម៉ាស្សាថ្នមៗលើអញ្ចាញ។ ទឹកឃ្មុំមានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងជួយកម្ចាត់បាក់តេរីដែលបង្កបញ្ហាឈាមអញ្ចាញ។
៥. ទទួលទានអាហារសម្បូរវីតាមីន C
ការរួមបញ្ចូលអាហារសម្បូរទៅដោយវីតាមីន C ក៏ចាំបាច់ណាស់ដែរដើម្បីដោះស្រាយបញ្ហាឈាមអញ្ចាញកំឡុងពេលមានផ្ទៃពោះ។ នេះក៏ព្រោះតែវីតាមីន C មានប្រសិទ្ធភាពជួយពង្រឹងសុខភាពអញ្ចាញធ្មេញ។ ម្យ៉ាងវិញទៀតវីតាមីន C ក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប្រឆាំងការរលាកនិងបញ្ហាហូរឈាមអញ្ចាញគួរឱ្យកត់សម្គាល់។
៦. កាត់បន្ថយ ឬចៀសវាងអាហារនិងភេសជ្ជៈផ្អែម
ខណៈពេលព្យាយាមបង្កើនការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន C អ្នកក៏គួរកម្រិតការទទួលទានអាហារនិងភេសជ្ជៈផ្អែម ឬមានផ្ទុកជាតិស្ករខ្ពស់ផងដែរប្រសិនបើមិនចង់ឱ្យបញ្ហាឈាមអញ្ចាញកាន់តែធ្ងន់ធ្ងរឡើង។
៧. រក្សាអនាម័យមាត់ធ្មេញ
អ្នកចាំបាច់ត្រូវប្រាកដថាក្នុងមាត់ គឺស្អាតមានអនាម័យគ្រប់ពេលទោះបីជាការដុសសម្អាតធ្មេញអាចមានភាពពិបាកព្រោះការហូរឈាមអញ្ចាញក៏ដោយ។ អ្នកអាចជ្រើសរើសប្រើប្រាស់ច្រាសដុសធ្មេញដែលមានសសៃទន់៕