ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
បុគ្គលដែលកើតក្នុងឆ្នាំមមី ក្នុងខែនេះ ដៃទាំងសងខាងនឹងពោរពេញទៅដោយមាស និងប្រាក់។ ជាពិសេស មុខរបរនឹងរីកចម្រើនខ្លាំង ដោយធ្វើឲ្យអ្នកសម្បូរទៅដោយទ្រព្យតែម្តង។
ឆ្នាំថោះ
អ្នកដែលកើតក្នុងឆ្នាំថោះ ក្នុងខែនេះ នឹងមានទ្រព្យច្រើនណាស់ចូលមករក។ ជាពិសេស ក៏អាចបង្កើតបានឱកាសនាំលុយច្រើនចូលមកដែរ។ ជាហេតុដែលធ្វើឲ្យអ្នកមិនខ្វះលុយចាយទៀតទេ។
ឆ្នាំឆ្លូវ
មនុស្សដែលកើតក្នុងឆ្នាំឆ្លូវ ក្នុងខែនេះ នឹងគេចមិនផុតពីការទទួលបានទ្រព្យធំទេ។ ជាពិសេស មិនថាអ្នកបំពេញការងារអ្វីទេ សុទ្ធតែអាចទទួលបានផលធំទាំងអស់៕