Join with Health.com.kh on Telegram

​យើងទាំងអស់គ្នា​ដឹងថា ដុំ​មិនធម្មតា​មួយ​អាចជា​ទង់​ក្រហម នៅពេល​និយាយ​អំពី​ជំងឺមហារីក​សុដន់ ប៉ុន្តែ​តើ​អ្នកដឹង​ទេ​ថា មាន​រោគសញ្ញា​មហារីក​សុដន់​ផ្សេងទៀត ដែល​អ្នក​ប្រហែលជា​មិនសូវ​ស្គាល់ ដូចជា​ការផ្លាស់ប្តូរ​ស្បែក ឬ​ក្បាលដោះ​? ការដឹង​ពីអ្វី​ដែល​ត្រូវ​រកមើល អាចធ្វើ​ឱ្យមាន​ភាពខុស​ប្លែក​គ្នា​ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​ឱ្យបាន​ទាន់ពេលវេលា​។ នៅទីនេះ​យើង​នឹង​បង្ហាញ​ពី​រោគសញ្ញា​សំខាន់ៗ​នៃ​ជំងឺមហារីក​សុដន់​ដែល​មិនមែនជា​ដុំ​ទេ​។

១.​បម្រែបម្រួល​នៃ​ទំហំ ឫ​ទ្រង់ទ្រាយ​សុដន់​
២.​ស្បែក​សុដន់​រលាក ឫ ស្រអាប់​
៣.​ឈឺចាប់​សុដន់ ឫ ចុង​សុដន់​
៤.​បម្រែបម្រួល​ចុង​សុដន់ (​ដូចជា​វា​ចាប់ផ្តើម​លឹប​ចូលទៅក្នុង​ជាដើម​)
៥.​សុដន់ ឫ​ចុង​សុដន់ ក្រហម ស្វិត ឫ​ឡើង​ក្រាស់​
៦.​ស្បែក​ដែល​មើលទៅ​មាន​សភាព​ក្រ​ហី​ង​ក្រហូង ឫ​មិន​ស្មើ​
៧.​មាន​ហៀរ​ទឹករងៃ ដែល​មិនមែនជា​ទឹកដោះ​
៨.​សុដន់​មាន​សភាព​ហើម ក្តៅ ឫ​ជ្រាយ​
៩.​ហើម​កូនកណ្តុរ​នៅក្រោម​ក្លៀក​។​

​ដូច្នេះ មហារីក​សុដន់​មិនមែន​គ្រាន់តែ​ជាការ​ឡើង​ដុំ​ពក​នៅក្នុង​សុដន់​ប៉ុណ្ណោះ​ទេ​។ ៩​ចំណុច​ខាងលើនេះ ក៏​ជា​រោគសញ្ញា​នៃ​មហារីក​សុដន់ ដែល​ស្ត្រី​គ្រប់រូប​គួរ​ដឹង និង​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​បើសិន​ជួប​រោកសញ្ញា​ទាំងនេះ​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង