​វីតាមីន C មាន​អត្ថប្រយោជន៍​ជា​ទូទៅ​រួម​មាន ផ្តល់​ប្រសិទ្ធភាព​បំផុត​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ​។ ការស្រាវជ្រាវ​ថ្មីៗ​បាន​បង្ហាញ​ពី​ឥទ្ធិពល​ផ្សេង​ទៀត​នៃ​វីតាមីន C នេះ​។

នៅ​ក្នុង​ការស្រាវជ្រាវ​ទៅ​លើ​អ្នកជំងឺ​ដែល​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​ដែល​ជារឿយៗ​មាន​ភាព​ថយ​ចុះ​កម្រិត​វីតាមីន C ជាង​ធម្មតា​, ក្រុមអ្នកសិក្សាស្រាវជ្រាវបាន​សម្គាល់​ឃើញថា​ ពួកគេនឹងមានស្ថានភាព អារម្មណ៍ ល្អប្រសើរជាងមុនបាន ប្រសិនបើពួកគេបានទទួលសារជាតិវីតាមីន C បន្ថែម។


​ការផ្សារភ្ជាប់​គ្នា​រវាង​វីតាមីន C និង​អារម្មណ៍​អាចជា​រឿង​មួយ​ដែល​គួរអោយភ្ញាក់ផ្អើល​។ អ្នក​ដែល​មាន​ការ​កង្វះ​វីតាមីន C ជារឿយៗ​មាន​អារម្មណ៍​ថា​អស់កម្លាំង ឬ​ធ្លាក់​ទឹកចិត្ត​។ លើសពីនេះ​, ការស្រាវជ្រាវ​មួយ​ចំនួន​បានបង្ហាញ​ថា វីតាមីន C អាច​មាន​ឥទ្ធិពល​ដល់​ការបង្កើន​អារម្មណ៍​។ ដូចនេះ​វា​មានន័យ​ថា កម្រិត​នៃ​វីតាមីន C អាច​ទាក់ទង​ទៅនឹង​អារម្មណ៍ ប៉ុន្តែ​ការស្រាវជ្រាវ​បន្ថែម​គឺជា​រឿង​ចាំបាច់​។​


​នៅក្នុង​ពេល​នេះ​, សូម​ញ៉ាំ​ផ្លែឈើ និង​បន្លែ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន C​។ ប្រសិនបើ​អ្នក​ប្រើ​ថ្នាំ​គ្រាប់​បន្ថែម​, សូម​កុំ​ព្យាយាម​បង្កើន​អោយ​លើសពី​២.០០០​មី​លី​ក្រាម​ក្នុង​មួយ​ថ្ងៃ​អោយ​សោះ​។ យ៉ាងណាមិញ​, សូម​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជាមុន​មុន​នឹង​ប្រើ​ថ្នាំ​នោះ​៕​