ការស្រាវជ្រាវថ្មីមួយបាននិយាយថា ការគេងមិនគ្រប់គ្រាន់មិនជាអ្នកទស្សន៍ទាយសំខាន់នៃកម្រិត និងរយៈពេលនៃការឈឺចំពោះអ្នកជំងឺដែលឈឺសាច់ដុំនោះទេ។
អ្នកជំងឺឈឺសាច់ដុំជារឿយៗមានការពិបាកក្នុងការគេង ហើយអ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ ហ្វ្លរីដាចង់កំណត់ថាតើកង្វះការគេងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើងឡើងកម្រិតនៃការឈឺចំពោះអ្នកជំងឺទាំងនោះឬយ៉ាងណា។
ការស្រាវជ្រាវបានមើលទៅលើមនុស្សពេញវ័យ៧៤នាក់ដែលមានការឈឺចាប់សាច់ដុំដែលត្រូវបានគេតាមដានក្នុងរយៈពេល១៤ថ្ងៃ។ អ្នកជំងឺបានពិពណ៌នាពីការគេងជារៀងរាល់យប់ ហើយបានបញ្ជាក់ពីការឈឺចាប់ជារៀងរាល់ល្ងាច។
លទ្ធផលបានបង្ហាញថា វិធីសាស្ត្រ៤នៃការវាស់នៃការគេងបានប្រើប្រាស់នៅក្នុងការស្រាវជ្រាវបានបរាជ័យទៅនឹងការទស្សន៍ទាយកម្រិតនៃការឈឺ។ អ្នកស្រាវជ្រាវបាននិយាយថា ឥទ្ធិពលនៃការប៉ះពាល់នឹងការគេង ដូចជា ការអស់កម្លាំង និងការមិនមានសកម្មភាព, អាចដើរតួសំខាន់ចំពោះកម្រិតនៃការឈឺចំពោះអ្នកជំងឺឈឺសាច់ដុំជាងរយៈពេលនៃការគេង ឬការគេងមិនលក់នោះ។
ការស្រាវជ្រាវត្រូវបានចេញផ្សាយថ្មីៗនៅក្នុងកាសែត The Journal of Pain។
ការស្រាវជ្រាវពីមុនបានបង្ហាញធា កត្តាដូចជា អារម្មណ៍មិនល្អ និងកន្លែងឈឺចាប់ច្រើនគឺជាអ្នកព្យាករណ៍សំខាន់នៃការឈឺចាប់ចំពោះអ្នកជំងឺឈឺសាច់ដុំ៕