​ការ​គេង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ធូរស្រាល​ប៉ុន្តែ​សារៈសំខាន់​របស់​វា​ហួស​ពី​ការ​ជម្រុញ​អារម្មណ៍​របស់​អ្នក ឬ​កំចាត់​ចោល​នូវ​រង្វង់​ខ្មៅ​ក្រោម​ភ្នែក​។ ការ​គេង​ឱ្យបាន​គ្រប់គ្រាន់ គឺជា​ផ្នែក​សំខាន់​មួយ​នៃ​របៀប​រស់នៅ ដែលមាន​សុខភាព​ល្អ ហើយ​អាច​ផ្តល់​ជា​ប្រយោជន៍​ដល់​បេះដូង ទម្ងន់​ចិត្ត និង​អ្វីៗ​ជាច្រើន​ទៀត​។​

​ការ​គេង​មិន​គ្រប់គ្រាន់ ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​បញ្ហា​សុខភាព​ជាច្រើន ចាប់ពី​ជំងឺ​ធ្លាក់​ទឹកចិត្ត រហូតដល់​ជំងឺ​សរសៃឈាម​បេះដូង​។ ត្រូវ​ប្រាកដថា​អ្នក​ដេកលក់​យ៉ាង​ឆាប់រហ័ស ដូច្នេះ​អ្នក​អាច​សម្រាក​បាន​ស្រួល​។

​ប្រសិនបើ​អ្នក​គេង​បាន​គ្រប់គ្រាន់​នោះ អ្នកនឹង​ទទួលបាន​នូវ​អត្ថប្រយោជន​សុខភាព នឹកស្មាន​មិន​ដល់​ទាំងនេះ​៖
.​បង្កើន​ការចងចាំ​
.​អាយុ​វែង​
.​ទប់ស្កាត់​ការ​រលាក​ផ្សេងៗ
.​ជម្រុញ​គំនិត​ច្នៃប្រឌិត​
.​ក្លាយជា​អ្នកឈ្នះ ឫ ជោគជ័យ រាល់​កិច្ចការ​នានា​
.​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ចំណាត់ថ្នាក់​របស់​អ្នក ដូចជា​ក្នុង​ការសិក្សា ឫ​ប្រឡងប្រជែង​ជាដើម​
.​ក្លាយជា​បុគ្គល​ដែលមាន​ការផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​
.​មាន​ទម្ងន់​ខ្លួន​ដែលមាន​សុខភាព​ល្អ​
.​កាត់បន្ថយ​ស្ត្រេ​ស​
.​ជួយ​អ្នក​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ​ពី​ភាព​ងោគងុយ ដូចជា​ពេល​បើកបរ​ជាដើម​
.​ចៀស​ផុតពី​ជំងឺ​ធ្លាក់​ទឹកចិត្ត​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង