ចែករំលែក
  • 47
  •  
  •  

រាងកាយមនុស្សយើងត្រូវការវីតាមីន ប្រូតេអ៊ីន ជាតិរ៉ែ និងជីវជាតិសំខាន់ផ្សេងៗទៀតដើម្បីជួយឲ្យរបួសទាំងឡាយជាទៅវិញ ដូច្នេះអាហារដើរតួនាទីសំខាន់ណាស់សម្រាប់រឿងនេះ។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីជីវជាតិដែលអាចជួយឲ្យរបួសឆាប់ជា៖

ចូរញ៉ាំកាឡូរីឲ្យគ្រប់គ្រាន់ និងប្រាកដថា អ្នកញ៉ាំមានតុល្យភាពរវាងប្រូតេអ៊ីន បន្លែផ្លែឈើ អាហារធ្វើពីទឹកដោះគោ និងគ្រាប់ធញ្ញជាតិ
មិនត្រូវតមការញ៉ាំប្រូតេអ៊ីនទេ។ ចូរប្រាកដថា អ្នកញ៉ាំយ៉ាងហោចណាស់ ២០ ទៅ ៣០ក្រាមប្រូតេអ៊ីនក្នុងបាយមួយពេលៗ និង ១០ ទៅ ១៥ក្រាមក្នុងពេលញ៉ាំអាហារសម្រន់
ចូរញ៉ាំទឹកឲ្យបានច្រើនដើម្បីមានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់។ ចូរជ្រើសរើសយកទឹកដោះគោមានជាតិខ្លាញ់ទាប ទឹក តែ ទឹកផ្លែឈើ ១០០ភាគរយ និងភេសជ្ជៈគ្មានជាតិផ្អែមផ្សេងៗទៀត
ការគ្រប់គ្រងជំងឺទឹកនោមផ្អែមបានល្អ នឹងជំរុញឲ្យរបួសឆាប់ជាល្អ។ គ្រូពេទ្យអាចនឹងជួយអ្នកក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបាន៕

មតិរបស់អ្នក

Please enter your comment!
Please enter your name here