លោកអ្នកប្រហែលជាស្គាល់ដំឡូងជ្វាច្បាស់ហើយ។ វា ពុំត្រឹមតែជាអាហារសម្បូរជីវជាតិ តែវាជាឱសថព្យាបាលទល់លាមកដ៏មានប្រសិទ្ធភាព ។
ពិនិត្យអំពីសមាសធាតុជីវជាតិ នោះក្នុង 100 g មើមដំឡូងបារាំងមាន 6,8 g ទឹក, 0,8 g ប្រូទីត, 0,2 g លីពិត, 28,5 g គ្លុយស៊ីត, 1,3 g សែលុយឡូស និងផ្គត់ផ្គង់ឲ្យសរីរាង្គ ១២២ កាឡូរី ។ ក្រៅពីនេះ ក្នុងដំឡូងជ្វានៅមានវីតាមីន និងសារជាតិរ៉ែជាច្រើនដូចជាកាល់ស្យូម, ដែក, វីតាមីន B2, PP និង C ។
ក្រៅពីតម្លៃជីវជាតិ ដំឡូងជ្វានៅជាឱសថព្យាបាលទល់លាមកមួយដ៏ប្រសិទ្ធភាព ត្រូវបានអនុវត្តនៅតាមមន្ទីរពេទ្យជាច្រើន នៃសហភាពសូវៀតចាស់ ដោយមិនចាំបាច់ប្រើថ្នាំ ។
អ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះ៖
លាងដំឡូងជ្វាឲ្យស្អាត ចិតសំបកចេញ បន្ទាប់មកយកវាទៅកិនច្របាច់យកតែទឹក។ ពេលព្រឹកព្រលឹម ឲ្យអ្នកជំងឺទទួលទានពេលពោះទទេកន្លះកែវធំ, មុនពេលបាយ កន្លះកែវទៀត ។ ក្រោយ ២ ទៅ ៣ ថ្ងៃ អ្នកនឹងឃើញប្រសិទ្ធភាពយ៉ាងអស្ចារ្យ៕