​ហានិភ័យ​គួរ​ឲ្យ​ខ្លាច​របស់​ជំងឺលើសឈាម គឺ កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ និង​ឆាប់​ស្លាប់​។​

​ការស្រាវជ្រាវ​មួយ​ដែល​ត្រូវបាន​ប្រកាស​ដោយ​សាស្ត្រាចារ្យ នៅ​សកល​វិទ្យាល័យ London និង​សកល​វិទ្យាល័យ Glasgow កាលពីពេល​កន្លងទៅ បាន​ព្រមាន​នូវ​ហានិភ័យ​គួរ​ឲ្យ​ខ្លាច​ដែល​អ្នក​អាច​ស្វ័យ​គណនា​ចេញ​ពីស​ន្ទ​ស្សន៍ BMI របស់ខ្លួន ។​

​ការស្រាវជ្រាវ​លើ​សំណុំ​ឯកសារ​សុខភាព​របស់​ជនជាតិ​អង់គ្លេស ២,៨ លាន​នាក់ បាន​ឲ្យ​ឃើញថា ដោយ​គ្រាន់តែ​សរីរាង្គ​អ្នកមាន​សញ្ញា «​ធាត់​បន្តិច​» ជាមួយនឹង​ស​ន្ទ​ស្សន៍ BMI ពី ២៥ ទៅ ៣០ នោះ ហានិភ័យ​លើសឈាម កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ បាន​កើន​ថែម​ដល់ ៥០% ប្រៀប​នឹង​អ្នកមាន​ទម្ងន់​ធម្មតា ។ ចំពោះ​ទម្ងន់​នេះ អ្នក​ក៏​ធ្វើ​ឲ្យ​ហានិភ័យ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ និង​ជំងឺ​បាត់​ដង្ហើម​ពេល​គេង ជំងឺ​រលាក​ឆ្អឹងសន្លាក់ កើន​ផងដែរ​។

​ចំពោះ​មនុស្ស​ធាត់ BMI ពី ៣០ ទៅ ៣៥ ហានិភ័យ​ទឹកនោមផ្អែម កើនឡើង ៥ ដង ហានិភ័យ​លើសឈាម និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​កើន​ទ្វេដង ។​

​ចំពោះ​អ្នក​ធាត់​ធ្ងន់ធ្ងរ ពោលគឺ BMI លើស ៤០ ហានិភ័យ​ឆាប់​ស្លាប់​ដោយ​គ្រប់​មូលហេតុ​កើនឡើង​ដល់ ៥០% ក្នុងនោះ ហានិភ័យ​កើត​ជំងឺ​បាត់​ដង្ហើម​ពេល​គេង ដែល​អាចឱ្យ​អ្នកស្លាប់​បាន កើន​ដល់ ២២ ដង ។ ហានិភ័យ​ទឹកនោមផ្អែម​ប្រភេទ​២ ក៏​កើនឡើង ១២ ដង​៕​