Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលធ្វើឲ្យទ្វារមាសអ្នកស្អាត ទន់ ហើយក្មេងជាងវ័យ មិនងាយស្ងួតឡើយ។ តើមានអ្វីខ្លះទៅ?

  • អ្នកគួរតែប៉ូវវីតាមីនB2ឲ្យបានច្រើន ព្រោះពេលដែលអ្នកខ្វះវីតាមីនមួយនេះ នឹងអាចធ្វើឲ្យទ្វារមាសអ្នករមាស់ ថែមទាំងអាចស្ងួតខ្លាំង។ ដូចនេះ ក្រៅពីញ៉ាំថ្នាំវីតាមីនមួយនេះ អ្នកគួរតែញ៉ាំបន្លែបៃតង ពពួកសណ្តែកគ្រប់មុខ គ្រាប់អាល់ម៉ុន ព្រមទាំងញ៉ាំផ្លែឈើដែលមានសំបកឲ្យបានច្រើន ដើម្បីស្រូបយកវីតាមីននេះឲ្យបានគ្រប់គ្រាន់។
  • អ្នកគួរតែកាត់បន្ថយពិសារបង្អែម ឬអាហារដែលផ្អែមច្រើន ព្រោះអាចធ្វើឲ្យទ្វារមាសអ្នកកើតមានបញ្ហាបាន។ ក្រៅពីកាត់បន្ថយបរិភោគផ្អែម អ្នកគួរតែញ៉ាំប្លូប៊ឺរីឲ្យបានច្រើន ព្រមទាំងសណ្តែកសៀង ទើបអាចជួយការពារទ្វារមាសអ្នកមិនងាយឆ្លងរោគផ្សេងៗ។
  • ក្រៅពីអាហារទាំងឡាយខាងលើនេះ អ្នកគួរតែប្រយ័ត្នពីម៉ោងនៃការចូលគេងរបស់អ្នក ដោយមិនគួរចូលគេងយប់ជ្រៅពេកឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពទ្វារមាសអ្នកបានយ៉ាងងាយ។ ដូចនេះ អ្នកគួរតែចូលគេងពីព្រលឹម ទើបរាងកាយអ្នកស្អាតគ្រប់យ៉ាង ព្រមទាំងទ្វារមាសផងដែរ។
  • អ្នកមិនគួរប្រើសាប៊ូ លាងសម្អាតទ្វារមាសអ្នកទេ ដោយប្រើតែទឹកធម្មតាបានហើយ ព្រោះសម្អាតខ្លាំងពេក មិនត្រឹមតែមិនអាចការពារឲ្យស្អាត ថែមទាំងអាចប៉ះពាល់ដល់សុខភាពទ្វារមាសអ្នកផងដែរ។
  • ចុងក្រោយ អ្នកមិនគួរស្លៀកពាក់ខោកាប៊ូយរឹបៗ ហើយខោក្នុងរឹបៗឡើយ ព្រោះអាចធ្វើឲ្យទ្វារមាសអ្នកគ្មានកន្លែងដកដង្ហើម ដោយធ្វើឲ្យប៉ះពាល់ដល់សុខភាពជាខ្លាំង។ ដូចនេះ វិធីទាំងនេះ អ្នកគួរតែអនុវត្ត ទើបអាចការពាររឲទ្វារមាសអ្នកឲ្យមានសុខភាពល្អ ហើយក្មេងជានិច្ច៕