Join with Health.com.kh on Telegram

បញ្ហារឹងសន្លាក់មែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនពិបាកដោះស្រាយឡើង!  ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហារឹងសន្លាក់ ៖

១. ស្អំទឹកកក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរុំទឹកកកមួយកញ្ចប់ក្នុងកន្សែង ឬក្រណាត់ស្អាតរួចស្អំលើសន្លាក់ដែលរឹងនិងឈឺសម្រាប់រយៈពេល ២០ នាទីជាការស្រេច។ អនុវត្តឱ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។

២. ទទួលទានតែខ្ញី ឬតែរមៀត

ខ្ញីនិងរមៀតសុទ្ធតែមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយបំបាត់ការហើម ឈឺចាប់ និងឡើងរឹងនៃសន្លាក់បានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានតែខ្ញី ឬតែរមៀត ឬបន្ថែមខ្ញីស្រស់និងម្ស៉ៅរមៀតក្នុងអាហារប្រចាំថ្ងៃ។

៣. ធ្វើសកម្មភាពរាងកាយ

សន្លាក់ក៏ងាយនឹងឡើងរឹងហើយឈឺចាប់ដែរប្រសិនបើអ្នកចំណាយពេលច្រើនពេកអង្គុយ ឬគេងមិនក្រោកធ្វើចលនាសោះ។

៤. សម្រកទម្ងន់

ភាពធាត់ជ្រុលដាក់សម្ពាធធ្ងន់លើសន្លាក់ដែលអាចបណ្ដាលឱ្យពិបាកធ្វើចលនានិងឈឺចាប់។ ដូច្នេះហើយទើបការរក្សាបាននូវទម្ងន់មួយដែលត្រឹមត្រូវ គឺប្រសើរបំផុតដើម្បីចៀសផុតបញ្ហាសន្លាក់។

៥. ងូតទឹកក្ដៅឧណ្ហៗ

ក្រៅពីស្អំកម្ដៅ អ្នកក៏អាចគ្រាន់តែងូតទឹកក្ដៅឧណ្ហៗជាការស្រេច។ ទោះជាយ៉ាងណាត្រូវប្រាកដថាសន្លាក់ដែលឡើងរឹងរបស់អ្នកប៉ះត្រូវនឹងទឹកសម្រាប់រយៈពេលប៉ុន្មាននាទី។

៦. ប្រេងអូលីវ

ក្រៅពីលាបម៉ាស្សាត្រង់សន្លាក់ហើយនោះ អ្នកក៏អាចបន្ថែមប្រេងអូលីវក្នុងអាហារប្រចាំថ្ងៃដើម្បីចៀសផុតបញ្ហារឹងសន្លាក់ផងដែរ។

៧. ទទួលទានអាហារមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៣

អាហារប្រភេទនេះប្រសើរណាស់ក្នុងការដោះស្រាយបញ្ហាសន្លាក់ឡើងរឹង ហើម និងឈឺចាប់។ ហើយប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ គឺត្រីសម្បូរខ្លាញ់ គ្រាប់ធញ្ញជាតិ និងផ្លែបឺរ។

៨. ទទួលទានអាហារមានផ្ទុកសារធាតុប្រឆាំងការរលាក

អ្នកក៏គួរព្យាយាមទទួលទានអាហារមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងការរលាកផងដែរដើម្បីបំបាត់អាការៈឡើងរឹងឈឺចាប់សន្លាក់។ ហើយក៏កុំភ្លេចទទួលទានអាហារមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្កា ៣ ផងដោយអាហារប្រភេទនេះប្រសើរណាស់ក្នុងការដោះស្រាយបញ្ហាសន្លាក់ឡើងរឹង ហើម និងឈឺចាប់៕