អ្នកស្រាវជ្រាវនៅក្នុងប្រទេសហ្វាំងឡង់បាននិយាយថា ការរៀបការបានបង្ហាញពីការថយចុះហានិភ័យនៃការគាំងបេះដូងបានទាំងបុរស និងស្ត្រី។ការស្រាវជ្រាវដទៃទៀតបានបង្ហាញថា អ្នកនៅលីវ ឬអ្នករស់នៅម្នាក់ឯងបានកើនឡើងហានិភ័យនៃការវិវត្ត នឹងការស្លាប់ដោយសារជំងឺបេះដូង។ អ្នកស្រាវជ្រាវបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ, ការស្រាវជ្រាវជាច្រើនទាំងនោះគឺធ្វើក្នុងចំនោមបុរសតែប៉ុណ្ណោះ ខណៈពេលដែលការស្រាវជ្រាវមួយនេះគឺរាប់បញ្ចូលមនុស្សទាំងពីរភេទតែម្តង។
វេជ្ជបណ្ឌិត អាយណូ ឡាមីsនតូស្តា (Aino Lammintausta) ដែលមកពីសាកលវិទ្យាល័យមន្ទីរពេទ្យ Turku បាននិយាយថា ការស្រាវជ្រាវរបស់យើងបង្ហាញថា ការរៀបការបន្ថយហានិភ័យនៃបញ្ហាសរសៃឈាមបេះដូងសសៃឈាមស្រួចស្រាវ និងការស្លាប់ដែលបង្កឡើងោយបញ្ហាសរសៃឈាមបេះដូងកូរ៉ូណែរនេះចំពោះទាំងបុរស និងស្ត្រីគ្រប់វ័យទាំងអស់។
គាត់បាននិយាយថា លើសពីនេះទៅទៀត, ជាពិសេសក្នុងចំនោមបុរស និងស្ត្រីដែលនៅវ័យកណ្តាល, ការរៀបការ និងការរស់នៅជាមួយគ្នាត្រូវបានផ្សារភ្ជាប់ទៅនឹងការព្យាករណ៍ល្អនៃការកើតមាននៃបញ្ហាសរសៃឈាមបេះដូងកូរ៉ូណែរមុនមកស្នាក់នៅមន្ទីរពេទ្យ និងក្រោយការមកដល់មន្ទីរពេទ្យ។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត European Journal of Preventive Cardiology។
ចំពោះការស្រាវជ្រាវ, អ្នកស្រាវជ្រាវបានមើលទៅលើមនុស្សជាង១៥.៣០០នាក់ដែលទទួលរងនឹងការគាំងបេះដូង។ ក្នុងចំនោមអ្នកជំងឺទាំងនោះ, ប្រហែល៧.៧០០នាក់បានស្លាប់អំឡុងពេល២៨ថ្ងៃនៃការគាំងបេះដូងនោះ។ក្រលេកមើលលើមុខងារនៃរៀបការអាចដើរតួចំពោះការគាំងបេះដូងនេះ, អ្នកស្រាវជ្រាវបានរកឃើញថា បុរសមិនទាន់រៀបការគឺមានពី៥៨% ទៅ៦៦%ហាក់ដូចជាមានការគាំងបេះដូងនៅពេលដែល៦០% ទៅ៦៥%គឺជាស្ត្រី បើធៀបទៅនឹងស្ត្រី និងបុរសដែលរៀបការរួចនោះ។
អ្នកស្រាវជ្រាវបាននិយាយថា គំលាតចំពោះហានិភ័យនៃការស្លាប់ពីការគាំងបេះដូងគឺខ្ពស់ចំពោះបុរស និងស្ត្រីនៅលីវ។ ចំពោះបុរសនៅលីវ, ហានិភ័យនៃការស្លាប់អំឡុងពេល២៨ថ្ងៃនៃការគាំងបេះដូងនោះគឺមានពី៦០% ទៅ១៦៨%ខ្ពស់ជាងបុរសដែលបានរៀបការរួច។ ចំពោះស្ត្រីនៅលីវវិញ, ហានិភ័យនៃការស្លាប់ដោយសារការគាំងបេះដូងគឺពិ៧១% ទៅ១៧៥%ខ្ពស់ជាងស្ត្រីដែលបានរៀបការរួច។
អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា ឱកាសនៃការស្លាប់ពីការគាំងបេះដូងត្រូវបានកើនឡើងចំពោះបុរស និងស្ត្រីដែលមិនទាន់រៀបការបើមិនមើលពីអាយុ, នេះបើធៀបទៅនឹងគូស្នេហ៍ដែលបានរៀបការរួចដែលមានអាយុប្រហាក់ប្រហែលគ្នានោះ។
មូលហេតុដែលការរៀបការមានឥទ្ធិពលលើបញ្ហានេះនោះមិនត្រូវបានគេដឹងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ, អ្នកស្រាវជ្រាវបានបង្ហាញពីហេតុផលសាកសមជាច្រើន។ពួកគេបាននិយាយថា មនុស្សនៅលីវអាចហាក់ដូចជាមានសុខភាពខ្សោយ។ មនុស្សដែលរៀបការរួចអាចមានសុខភាពនៃការរស់នៅល្អ, បញ្ហាហិរញ្ញវត្ថុល្អ, មានមិត្តច្រើន និងមានការគាំទ្រពីសង្គមច្រើន ដែលទាំងអស់នោះសុទ្ធសឹងតែផ្តល់ផលល្អដល់សុខភាព។ អ្នកស្រាវជ្រាវបាននិយាយថា អ្នកដែលរៀបការរួចក៏អាចហៅឡានសង្គ្រោះបន្ទាន់លឿនជាងអ្នកដែលលីវផងដែរ។
អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា បន្ថែមពីលើនេះ, គូស្នេហ៍ដែលរៀបការរួចទទួលបានការព្យាបាលល្អជាង ទោះនៅក្នុងមន្ទីរពេទ្យ និងក្រោយចេញពីមន្ទីរពេទ្យក៏ដោយ។
ដោយឡែកអ្នកស្រាវជ្រាវបានបង្ហាញថា មនុស្សនៅលីវអាចមិនសូវជាតាមដានសុខភាពដែលអាចជួយការពារការគាំងបេះដូងបានដូចជា ការប្រើប្រាស់ថ្នាំអាស្ពីរីន, ការប្រើប្រាស់ថ្នាំ statins ដើម្បីបន្ថយជាតិកូឡេស្តេរ៉ុល និងថ្នាំសម្រាប់គ្រប់គ្រងសម្ពាធឈាម។
វេជ្ជបណ្ឌិត ហ្គ្រេក ហ្វូណារ៉ូវ (Gregg Fonarow) ជាសាស្ត្រាចារ្យខាងផ្នែកជំងឺបេះដូងនៅសាកលវិទ្យាល័យកាលីហ្វញ៉ាបាននិយាយថា ចំពោះភាពល្អ ឬភាពអាក្រក់, ការរៀបការត្រូវបានផ្សារភ្ជាប់ជាមួយនឹងសុខភាពសរសៃឈាមបេះដូងយ៉ាងល្អប្រសើរ និងបន្ថយហានិភ័យនៃការស្លាប់ដែលបង្កឡើងដោយបញ្ហាសរសៃឈាមបេះដូងកូរ៉ូណែរស្រួចស្រាលផងដែរ។
គាត់បានបន្ថែមថា ហេតុផលនៃការរៀបការរួច ឬការរស់នៅជាមួយគ្នាអាចការពារមនុស្សពីការគាំងបេះដូងនោះតម្រូវអោយមានការស្រាវជ្រាវបន្ថែម។ ការស្រាវជ្រាវនៅថ្ងៃក្រោយក៏ចាំបាច់ដើម្បីអោយដឹងពីទំនាក់ទំនងរវាងស្ថានភាពរៀបការ និងការកើតមានការគាំងបេះដូង និងការរស់រានមានជីវិតផងដែរ៕